កូរ៉េខាងត្បូង៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា តារាចម្រៀងស្រី Park Jiyeon មកពីក្រុម T-ara បានប្រកាសដាក់ពាក្យបណ្ដឹងលែងលះស្វាមី ជាអតីតកីឡាករវាយកូនបាល់ Hwang Jae Gyun ។
ចំណងអាពាហ៍ពិពាហ៍អ្នកទាំងពីរអាចស្ថិតស្ថេរបានតែ២ឆ្នាំប៉ុណ្ណោះ ហើយ Jiyeon បានទម្លាយថាពួកគេសម្រេចចិត្តលែងលះដោយសារភាពខុសប្លែកគ្នាលើអត្តចរិតនិងពុំអាចរួមរស់ជាមួយគ្នាទៀតបាន។ បន្ទាប់ពីដំណឹងលែងលះបានផ្ទុះឡើង អ្នកគាំទ្របាននាំគ្នាចូលទៅបញ្ចេញមតិលើកទឹកចិត្តនាងជាហូរហែ។
យ៉ាងណាមិញ កាលពីថ្ងៃទី៨ខែតុលា នាងបានបង្ហោះរូបភាពនាងបានចូលរួមកម្មវិធីចួបជុំអ្នកគាំទ្ររបស់ក្រុម T-ara សម្រាប់អនុស្សាវីយ៍ចេញច្រៀងគម្រប់១៥ឆ្នាំ ជាមួយនឹងស្នាមញញិម និងមើលទៅស្រស់ស្រាយ ដោយគេពុំឃើញថាសម្រស់នាងទ្រុឌទ្រោមឬកំពុងពិបាកចិត្តអ្វីនោះឡើយ ហើយរូបភាពដែលនាងបានយំនោះ គឺរំភើបនឹងអ្នកគាំទ្រប៉ុណ្ណោះ៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]