កូរ៉េខាងត្បូង៖ ពិតណាស់ ក្រុមចម្រៀង 2NE1 ទើបតែបានវិលត្រឡប់មកឆាកតន្ត្រីសាជាថ្មី ជាមួយនឹងការប្រគុំតន្ត្រីមួយមានឈ្មោះថា "Welcome Back" ដែលបានធ្វើឡើងរយៈពេលបិថ្ងៃគឺថ្ងៃទី៤ ដល់ទី៦ ខែតុលាកន្លងទៅនេះ។
ក្នុងនោះ មិនត្រឹមតែអ្នកគាំទ្រទេដែលបានចូលរួម សូម្បីតារាចម្រៀងនិងសម្ដែងល្បីៗជាច្រើនទៀតក៏បានចូលរួមទស្សនាដែរ ដោយសារ 2NE1 ចាត់ទុកជាក្រុមចម្រៀងរៀមច្បងដ៏អស្ចារ្យ ដែលអ្វីគួរឲ្យចាប់អារម្មណ៍នោះគឺ Jennie ជាសមាជិកក្រុមចម្រៀងនារី BLACKPINK ក៏បានចូលរួមដែរ។
នៅក្នុងវីដេអូនោះ នាងបានរាំនិងច្រៀងតាមសិស្សច្បង 2NE1 មើលទៅពិតជាសប្បាយរីករាយនិងថែមទាំងបានថតរូបនៅក្រោយឆាកជាមួយនឹងតារានៅផលិតកម្ម YG ផ្សេងទៀតទៀតផង។ យ៉ាងណាមិញ ក្រោយការប្រគុំតន្ត្រីចប់ Sandara Park បានបង្ហោះរូបថតដែលនាងបានថតជុំគ្នាជាមួយគ្រួសារ YG ទាំងអស់ ប៉ុន្តែគ្មានមួយសន្លឹកណាមានរូប Jennie នោះឡើយទាំងដែល Jennie បានចូលរួមថតដែរ។
ទង្វើនេះធ្វើឲ្យអ្នកគាំទ្រមួយចំនួនមានការអាក់អន់ស្រពន់ចិត្ត អ្នកខ្លះទៀតក៏បានរិះគន់ Sandara ថានាងមានចេតនាបំបិទរូប Jennie ចោល ខណៈដែលអ្នកគាំទ្រក្រុមទាំងពីរ (BLACKJACK X Blink) មានការឈ្លោះប្រកែកគ្នាជាយូរមកហើយដោយសារអ្នកគាំទ្រ 2NE1 គិតថាដោយសារតែ BLACKPINK ទើប ផលិតកម្ម YG មិនយកចិត្តទុកដាក់នឹង 2NE1។ ដោយឡែក អ្នកគាំទ្រផ្សេងទៀតគិតថា វាគ្រាន់តែជារូបភាពប៉ុណ្ណោះហើយ Sandara បង្ហោះរូបទាំងនេះដោយគ្មានបង្កប់ចេតនាអ្វីនោះឡើយ៕
ប្រភព៖: koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]