កម្សាន្ត៖ អតីតកីឡាករបាល់ទាត់ លោក David Beckham និងភរិយា ត្រូវបានគេនិយាយថា កំពុងស្ថិតក្នុងដំណើរការទិញវីឡាប្រណីតមួយ ដែលទើបសាងសង់ថ្មី ក្នុងតម្លៃ ៨០ លានដុល្លារនៅ Miami សហរដ្ឋអាមេរិក។
ប្រភពពី Realtor បាននិយាយថា អចលនទ្រព្យនេះ មាន បន្ទប់គេង៩ និងត្រូវបានពណ៌នាថា ជាអចលនទ្រព្យដ៏គួរឱ្យកត់សម្គាល់បំផុតមួយរបស់ Miami ។ វីឡានេះមានទំហំជាង ១,៣០០ ម៉ែត្រការ៉េ មានកន្លែងចតឯកជន អាងហែលទឹក សួនច្បារ កន្លែងកម្សាន្តខាងក្រៅ។ វីឡានេះ ថែមទាំងមានកន្លែងហាត់ប្រាណ ស្ប៉ា ផ្ទះបាយដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់មេចុងភៅក្នុងផ្ទះ និងកន្លែងចម្អិនម្ហូបក្រៅផ្ទះ និងបន្ទប់កុនលក្ខណៈគ្រួសារ។
យ៉ាងណាមិញ យោងតាម កាសែត Hello បាននិយាយថា វិមាននេះអាចជា Beckingham "castle" version 2.0 ដោយបានប្រៀបធៀបវា ជាមួយវីឡាចាស់របស់ពួកគេនៅ Hertfordshire ប្រទេសអង់គ្លេស ដែលជាកន្លែងដែលអ្នកទាំងពីរ បានរស់នៅអស់រយៈពេលជាង ១០ ឆ្នាំ ចាប់ពីពេលដែលពួកគេបានរៀបការរហូតដល់ពួកគេបានផ្លាស់ទៅផ្ទះវីឡានៅទីក្រុងឡុងដ៍ សព្វថ្ងៃនេះ។ ទន្ទឹមនឹងនេះដែរ ប្រភព Daily Mail បាននិយាយថា David Beckham កំពុងចំណាយប្រាក់យ៉ាងច្រើនដើម្បីទិញ វីឡាទំនើប មួយ នៅ Miami ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]