ព្រះសីហនុ ៖ យប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញទៅសំណេះសំណាលជាមួយក្មួយបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៣-២០២៤ នៅផ្ទះសំណាក់កាកបាទក្រហម និងផ្ទះសំណាក់គ្រូបង្រៀន ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ឆ្នាំនេះ ក៏មិនខុសប្លែកអ្វីពីបណ្តាឆ្នាំមុនៗដែរ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំកន្លែងស្នាក់នៅសម្រាប់បេក្ខជនដែលមានផ្ទះនៅឆ្ងាយ ព្រមទាំងផ្តល់ អាហារជូនដល់បេក្ខជនមកស្រុកឆ្ងាយមាន ដូចជា ស្រុកស្ទឹងហាវ និងស្រុកកំពង់សីលា និងតំបន់មួយចំនួន ក្នុងស្រុកព្រៃនប់ ដើម្បីបង្កលក្ខណងាយស្រួលជូនដល់បេក្ខជនសម្រាប់ការស្នាក់នៅជិតមណ្ឌលប្រឡង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការណែនាំបន្តថា នេះជាថ្ងៃប្រឡងទី១ ហើយថ្ងៃទីពី ក្មួយៗត្រូវតែសម្រួលអារម្មណ៍ឱ្យបានល្អ បញ្ចេញសមត្ថភាពដែលយើងបានសិក្សារយៈពេល ១២ឆ្នាំនេះ ដើម្បីប្រឡងជាប់ ហើយទទួលបាននិទ្ទេសល្អ ពិសេសចំពោះបេក្ខជនណាដែលបាននិទ្ទេស A រដ្ឋបាលខេត្ត នឹងផ្តល់រង្វាន់លើកទឹកចិត្តនូវម៉ូតូ ចំនួន ១គ្រឿងផងដែរ៕
ប្រភព៖ ព័ត៌មានទូរទស្សន៍មហាផ្ទៃ MOI TV News
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]