ភ្នំពេញ ៖ អ្នកចម្រៀង លោក ប៉ៃ ដាវីឌ មួយរយៈនេះហាក់ទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជន ក្រោយការច្រៀងបទ ​Cover ស្នេហ៍១០០០ឆ្នាំ ទទួលបានការគាំទ្រជាខ្លាំង។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយការគាំទ្របែបនេះ អតីតបេក្ខជនកម្មវិធីប្រលងចម្រៀង ​Beat The Best ក៏បានបញ្ចេញបទចម្រៀង​ Original ផ្ទាល់ខ្លួនមានចំណងជើងថា «ល្ងង់បំផុត» ក៏ទទួលបានភាពល្បីល្បាញខ្លាំងដូចគ្នា ដែលធ្វើអោយលោកបានប្រឹងប្រែងញាប់ដៃញាប់ជើង ផលិតចម្រៀងថ្មីផ្ទាល់ខ្លួនមួយបទទៀតមានចំណងជើងថា «ហត់» ដើម្បីបម្រើមិត្តអ្នកគាំទ្រ។

រូបភាព

ដោយបទចម្រៀង «​ហត់​» គឺ ជាបទចម្រៀងដែលនិយាយពីរឿងពិតដែលមនុស្សម្នាក់ ដែលបាត់បង់ម្ចាស់ការ បាត់បង់គ្រប់យ៉ាងជារបស់ខ្លួនឯងនៅពេលដែលបែកគ្នា។ កន្លងមកអស់រយៈពេល ១០៨៣ ថ្ងៃទើបដឹងថាខ្លួន….. ហត់នឹងរឿងចាស់ ហត់នឹងរឿងថ្មី។

រូបភាព

អ្វីដែលមហាជនកាន់តែចាប់អារម្មណ៍នោះ បទចម្រៀងថ្មី «ហត់» ដែលច្រៀងដោយលោក ប៉ៃ ដាវីឌ គឺជាស្នាដៃនិពន្ធឡើងដោយ លោក ឃឹម​ សុច័ន្ទវិរៈ មានប្រវត្តិជាបេក្ខជនជាប់ចំណាត់ថ្នាក់ Top-1 ផ្នែកអត្ថបទកំណាព្យ និង​ Top 3 ពីផ្នែកផលិតវីដេអូ ក្នុងកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» ដែលជាកម្មវិធីពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន កាលពីឆ្នាំ ២០១៦ ។ ដោយក្នុងនោះ លោក ឃឹម សុច័ន្ទវីរៈ ថែមទាំងមានកិត្តិយសទទួលបានរង្វាន់ និងបណ្ណសរសើរពីថ្នាក់ដឹកនាំធំៗជាច្រើន ជាពិសេសបានទទួលបណ្ណសរសើរផ្ទាល់ពី សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជាទៀតផង។

រូបភាព

សូមជម្រាបផងដែរថា មិនត្រឹមតែជាអតីតតយុវជនគំរូកម្ពុជានោះទេ តែបច្ចុប្បន្ននេះ លោក ឃឹម សុច័ន្ទវីរៈ ក៏ជាសហគ្រិនវ័យក្មេង ដែលមានជំនួញជាច្រើននៅក្នុងដៃ ដែលរួមមានដូចជា ៖ សហស្ថាបនិក និងជាប្រធានផ្នែកទីផ្សារ Color Cup Cambodia , WIP Zone, Farm Kafe និង រំហើយមេសុងមណ្ឌលគិរី​ ផងដែរ៕

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]