កូរ៉េខាងត្បូង៖ ប្រិយមិត្តអ្នកចូលចិត្តតាមដានវិស័យភាពយន្តភាគកូរ៉េ ប្រាកដជាស្គាល់ រាជិនីសម្រស់ Jun Ji Hyun ដែលជាតារាសម្ដែងស្រីលំដាប់ A របស់ប្រទេស។ ប្រជាជនកម្ពុជាស្គាល់នាងច្រើនក្នុងនាមជា "ឆូ សុងអ៊ី" តួស្រីក្នុងរឿង "សង្សារខ្ញុំជាមនុស្សភពផ្កាយ" ជាមួយតួប្រុស ដូ មីនជូន។
ទោះឆ្នាំនេះ Jun Ji Hyun មានវ័យ ៤២ឆ្នាំ និងមានកូនៗចំនួន២នាក់ទៀតនោះតែសម្រស់របស់តារាស្រីរូបនេះនៅតែសាច់ចាំ ស្អាតខ្លាំង ស្បែកឡើងរលោងគ្មានស្នាមជ្រួញត្រង់ណាសោះ។
ជាក់ស្ដែងក្នុងរូបភាពថ្មីរបស់អ្នកនាង ដែលត្រូវបានខាងម៉ាកយីហោ Louis Vuitton ប្រកាសជាទូតសុឆន្ទៈមួយរូប យើងឃើញថា ជាមួយនឹងស្ទាយ៍សក់វែងនិងត្រង់ភ្លឹងរបស់នាង Ji Hyun នៅតែមើលទៅស្រស់ស្អាត ជាមួយនឹងរាងរៅដ៏ស្រឡូន ដែលអាចច្រឡំស្មានថានាងនៅក្រមុំក៏ថាបាន៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]