កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី១១ខែតុលាកន្លងទៅ តារាចម្រៀងរ៉េបស្រីល្បីឈ្មោះ HyunA បានរៀបអាពាហ៍ពិពាហ៍តាមការគ្រោងទុកជាមួយនឹង Yong Jun Hyung ដែលជាមិត្តប្រុសក្រោមការសាទរពីសំណាក់សាច់ញាតិអ្នកទាំងសងខាង។
ក្នុងនោះដែរ ពិធីនេះរៀបចំឡើងបែបមានតែគ្នាឯង គឺក្រុមគ្រួសារនិងមិត្តភក្តិជិតស្និទ្ធហើយ HyunA ក៏ហាក់មើលទៅមានក្ដីសុខខ្លាំង បើទោះបីមានការរិះគន់យ៉ាងចាស់ដៃពីអ្នកគាំទ្រតាំងពីនាងប្រកាសទាក់ទងជាមួយនឹងអតីតសមាជិក B2ST ដែលជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវក្លឹប Burning Sun ។
រូបថតអាពាហ៍ពិពាហ៍ក៏ដូចជាទិដ្ឋភាពនៅក្នុងពិធីរៀបការរបស់នាងត្រូវបានចែករំលែកពេញបណ្ដាញសង្គមដោយ HyunA ទម្លាក់សក់វែងគាបរួញទឹករលក ស្លៀកឈុតរៀបការចោមពុងនិងមានស្បៃកូនក្រមុំកឹបពីក្រោយឯ Jun Hyung វិញស្លៀកឈុតគ្រ័រហ្សេពណ៌ស ដូចទេវបុត្រ ដោយអ្នកខ្លះក៏ចូលមកបញ្ចេញមតិសរសើរនិងសុំឲ្យពួកគេរួមរស់ជាមួយគ្នាជាស្វាមីភរិយាឲ្យបានគង់វង្ស តែអ្នកខ្លះទៀតគិតថាចំណងស្នេហ៍ពួកគេមិនឋិតឋេរឡើយ ព្រោះ Jun Hyung គឺជាបុរសមានរឿងអាស្រូវខ្លាំង៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]