កូរ៉េខាងត្បូង៖ ព័ត៌មានផ្នែកកម្សាន្តកំពុងផ្ទុះខ្លាំងនៅក្នុងប្រទេសកូរ៉េខាងត្បូង បានកើតឡើងទៅលើតារាចម្រៀងស្រីពូកែរ៉េប Jessi ដោយមហាជនបានរិះគន់លើរូបនាងព្រោងព្រាតដោយសារទង្វើអមនុស្សធម៌របស់នាង។
កាលពីពេលថ្ងៃទី១១ខែតុលានេះ វីដេអូយកចេញពីកាំមេរ៉ាសុវត្ថិភាពបានបង្ហាញឲ្យឃើញថា កាលពីថ្ងៃទី២៩ ខែកញ្ញាអ្នកគាំទ្រម្នាក់របស់ Jessi ត្រូវបានមិត្តភក្តិគូកនរបស់នាងវ៉ៃដំ នៅនឹងមុខ ប៉ុន្តែនាងបែរជាមិនខ្វល់ហើយថែមទាំងធ្វើមិនដឹងមិនឮនិងប្រញាប់ចាកចេញពីហេតុការណ៍នោះ ដោយមិនប្ដឹងប៉ូលិសឬព្យាយាមឃាត់គេទៀតផង។
ជនបង្កដែលបានប្រើអំពើហិង្សាទៅលើអ្នកគាំទ្រ Jessi គឺជាអ្នកស្គាល់និងដើរជាមួយនាង ដែលមុនដំបូង នាងនិងមិត្តភក្តិគូកនបានដើរទៅលើផ្លូវតូចមួយ ហើយមានអ្នកគាំទ្រម្នាក់បានចូលមកសុំហត្ថលេខារបស់នាង តែត្រូវមិត្តភក្តិនោះព្យាយាមបញ្ឈប់និងបានប្រើពាក្យអសុរសទៅលើគេ។
Jessi បានសុំទោសនិងបាននិយាយថា នាងមិនអាចថតរូបជាមួយគេបានឡើយ តែសុខៗ ពេលហ្វេនម្នាក់នោះរកដើរចេញហើយ ស្រាប់តែមានគ្នីគ្នារបស់នាងម្នាក់ប្រើអំពើហិង្សាលើគេតែម្ដង។ Jessi ឃើញហើយបែរជានៅធ្វើឈរមើលធម្មតាបន្ទាប់ក៏ដើរចេញពីហេតុការណ៍នោះ ទាំងមិនបានប្ដឹងប៉ូលិសឬធ្វើអីទាំងអស់ រួចបន្ទាប់មកទើបជនរងគ្រោះបានតេទៅប្ដឹងប៉ូលិស ដែលគេមានអាយុត្រឹមតែ១៨ឆ្នាំប៉ុណ្ណោះ៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]