យោងតាមកំណត់ត្រាទិន្នន័យកំពង់ផែស្វយ័តភ្នំពេញបានឱ្យដឹងថា បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ មានចំនួន ១៦១ ៣៧៣ TEUs កើនចំនួន ២៦,១៣% ធៀបនឹងត្រីមាសទី៣ ឆ្នាំ២០២៣។ដោយឡែក គិតតែអំឡុងខែកញ្ញា ឆ្នាំ២០២៤ បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ មានចំនួន ៥២ ២៨៣ TEUs កើនចំនួន ៤៥,១១% ធៀបនឹងខែកញ្ញា ឆ្នាំ២០២៣។
ប្រភពដដែលបន្តថា នៅខែកញ្ញា ឆ្នាំ២០២៤ បរិមាណនាវាដឹកអ្នកដំណើរមានចំនួន ៦៥ ជើង កើន ២០,៣៧% ធៀបនឹងខែកញ្ញា ឆ្នាំ២០២៣ និងអ្នកដំណើរសរុបចំនួន ២ ៤៣៥ នាក់ កើន ១១,០៩% ធៀបនឹងខែកញ្ញា ឆ្នាំ២០២៣។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសម្រាប់ត្រីមាសទី៣ ឆ្នាំនេះដែរ បរិមាណនាវាដឹកអ្នកដំណើរ មានចំនួន ១៣៥ ជើង កើន ២៩,៨១% ធៀបនឹងត្រីមាសទី៣ ឆ្នាំ២០២៣ និងអ្នកដំណើរសរុបចំនួន ៥ ៦៣៦ នាក់កើន ៤៩,៧៣% ធៀបនឹងត្រីមាសទី៣ ឆ្នាំ២០២៣។
សូមជម្រាបថា រយៈពេល៧ខែ ឆ្នាំ២០២៤កន្លងទៅបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញមានចំនួន ២៥៩ ៨៧៩ TEUs កើនឡើងជាង១៤,៩៤% ធៀបនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០២៣។សម្រាប់ខែកក្កដា ឆ្នាំ២០២៤ បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញមានចំនួន៥៥ ២៦៥ TEUs កើនឡើង១២,៧៦% បើធៀបនឹងខែកក្កដាឆ្នាំ២០២៣ ដែលមានចំនួន៤៩ ០១១ TEUs៕
ប្រភព៖ ក្រសួងព័ត៌មាន
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]