កម្សាន្ត៖ តារាចម្រៀងស្រី Selena Gomez ត្រូវបានគេប្រដូចទៅនឹងព្រះនាង នៅពេលដែលនាងបានចេញមកបង្ហាញខ្លួន ក្នុងសម្លៀកបំពាក់ពណ៌ក្រហម នៅក្នុងកម្មវិធីសម្ពោធរឿងថ្មីមួយ នៅទីក្រុងឡុងដ៍ កាលពីល្ងាចថ្ងៃទី ១១ ខែតុលាកន្លងទៅនេះ ។
ក្នុងនោះដែរ តារាចម្រៀងស្រី Selena Gomez ត្រូវបានគេអត្ថាធិប្បាយថា រូបនាងមើលទៅដូចជា ព្រះនាងហូលីវូដ នៅពេលដែលនាងដើរលើកម្រាលព្រំក្រហម នៅឯ Royal Festival Hall ។ តារាចម្រៀងស្រីវ័យ ៣២ ឆ្នាំរូបនេះ បានតុបតែងខ្លួន ស្លៀកពាក់ឈុតរ៉ូបក្រហមដ៏គួរឱ្យចាប់អារម្មណ៍ រួមទាំងខ្សែកប្រណីត ទៀតផង។
យ៉ាងណាមិញ ថ្មីៗនេះ Selena ត្រូវបានគេលើកឡើងថា នាងបានផ្លាស់ប្តូររូបភាព ក៏ដូចជាស្ទាយ៍តុបតែងខ្លួន ទៅក្មេងជាងមុន ជាមួយនឹងរ៉ូបដ៏ស្រស់ស្អាត ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]