រដ្ឋបាលក្រុងបាត់ដំបងបានដាក់ពង្រាយធុងសម្រាមចល័តចំនួនជាង២០០រយទីតាំង ដើម្បី សម្រួលដល់បង ប្អូនប្រជាពលរដ្ឋដែលមកលេងកំសាន្តក្នុងឱកាស បុណ្យអុំទូក បណ្តែតប្រទីប នាពេលខាងមុខ ដើម្បីឱ្យប្រជាពលរដ្ឋទុកដាក់សម្រាមឱ្យមានរបៀបរៀបរយ ដើម្បីរក្សាបរិស្ថានល្អ ។
លោក លាង វាសនា អភិបាលក្រុងបាត់ដំបងបានប្រាប់វិទ្យុជាតិកម្ពុជាចំការចេកថា ធុងសម្រាម ចល័តទាំងនេះនឹងត្រូវដាក់សងខាងស្ទឹងសង្កែ ដើម្បីបង្កការងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋទុកដាក់ សម្រាមជៀសវៀងបោះចោល ពាសវាល ពាសកាល រឺបោះចូលស្ទឹងធ្វើឱ្យប៉ះពាល់បរិស្ថាន ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកបន្ថែមថានៅថ្ងៃបុណ្យអុំទូកថ្ងៃទី១មានក្រុមអនាម័យបោសសម្អាតបរិស្ថានសងខាងស្ទឹងសង្កែតាំងពីស្ពានថ្មថ្មីដល់ស្ពានសម្តេចក្រឡាហោមនៅពេលយប់ និងយប់នៃការបញ្ចប់ការ ប្រណាំងទូកថ្ងៃទី២ នឹងធ្វើការ សម្អាតដូចគ្នាដើម្បីធ្វើយ៉ាងណាឱ្យបរិវេណតាមបណ្តោយ ស្ទឹងសង្កែក៏ដូចជា ក្នុងក្រុងបាត់ ដំបង គ្មានសម្រាម នឹងមានបរិស្ថានល្អ។
លោកអភិបាលក្រុងបញ្ជាក់ថាក្រៅពីរដ្ឋបាលក្រុងបាត់ដំបងពង្រោយធុងសម្រាមរាប់រយ អ្នកគ្រប់គ្រង ស្តង់ក៏មានរៀបចំបង្គន់ចល័តចំនួន៤កន្លែងផងដែរ បន្ថែមលើបង្គន់សាធារណៈពីរទីតាំង មួយនៅមាត់ ស្ទឹងត្រើយខាងលិចក្បែរសួនសម្តេចក្រឡាហោមស ខេង និងមួយកន្លែងទៀតនៅក្បែរវេទិការអុំទូក ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋដែលមកលេងកំសាន្ត។
លោក កត បូរាណ ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបងបានប្រាប់វិទ្យុជាតិចំការចេកឱ្យដឹងថាដែរ ខាងមន្ទីរបរិស្ថាននិងរៀបចំបដាធំៗ ចងផ្សព្វផ្សាយនៅតាមទីសាធារណៈ និងចាត់មន្រ្តីបរិស្ថាន ចុះអប់រំផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋអ្នកលក់ដូរ និងអ្នកដើរលេងកំសាន្តក្នុងពិធីបុណ្យអុំទូក ឱ្យវិចខ្ចប់និងទុកដាក់សម្រាមឱ្យបានត្រឹមត្រូវ និងដាក់ចូលទៅក្នុងធុងសម្រាម ដើម្បីចូលរួម សម្អាត បរិស្ថានទាំងអស់គ្នា។ លោកប្រធានមន្ទីរបន្ថែមថាមន្ទីរបរិស្ថានក៏ ត្រៀមសហការ ក្នុងការរក្សាបរិស្ថានអនាម័យ ជាមួយរដ្ឋបាលក្រុង ក្រុមហ៊ុនស៊ុនទ្រីនិងស្ថាប័ន ពាក់ព័ន្ធតាមការ ណែនាំរបស់ថ្នាក់ដឹកនាំខេត្ត។
លោកប្រធានមន្ទីរបរិស្ថានក៏ដូចជាលោកអភិបាលក្រុងបាត់ដំបង ក៏បានសំណូមពរដល់បង ប្អូន ប្រជាពលរដ្ឋ និងអ្នកលក់ដូរសូមធ្វើការវិចខ្ចប់សម្រាប់ឱ្យបានត្រឹមត្រូវនិងដាក់ចូលក្នុងធុងសម្រាម ជៀសវៀង បោះពាសវាលពាសកាល និងបោះចូលស្ទឹងសង្កែ ដែលធ្វើឱ្យប៉ះពាល់ដល់ បរិស្ថានផង និងបង្ហាញជាគំរូមិនល្អផង ។ ដើម្បីបង្ហាញពីការចូលរួមចំណែកលើកតម្លៃជាតិ តម្លៃវប្បធម៌ដូនតា និងបរិស្ថានសង្គម ជាពិសេសដើម្បីថែរក្សាអនាម័យបរិស្ថានប្រព័ន្ធអេកូឡូស៊ីឱ្យបានល្អប្រសើរដើម្បីប្រែក្លាយក្រុងបាត់ដំបងទៅជាទីក្រុងវៃឆ្លាត Smart City និងជាក្រុងដែលស្អាតបៃតង។
ពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបខេត្តបាត់ដំបងឆ្នាំមានប្រភេទទូកចម្រុះចូលរួមប្រកួតរួមមាន ទូកង ខ្នាតប្រពៃណីជាតិ ទូកខ្នាតអន្តរជាតិ ទូកមង ទូកផ្កាចារ និងនៅពេលរាត្រីក៏មានការរៀបចំបណ្ដែតប្រទីបបង្ហោះគោមនិងបាញ់កាំជ្រួច និងបណ្តែតប្រទីបនៅយប់ថ្ងៃបង្ហើយជាដើម ៕
អត្ថបទ៖ ភី សុខ វិទ្យុជាតិកម្ពុជាចំការចេកខេត្តបាត់ដំបង
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]