នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានថ្លែងទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អេនតូនីញ៉ូ ហ្គូតេរេស (Antonio Guterres) ជាមួយនឹងការទាមទារឱ្យដកកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសលីបង់ (UNIFIL) ជាបន្ទាន់ចេញពីតំបន់ប្រយុទ្ធក្បែរព្រំដែនប្រទេសលីបង់-អ៊ីស្រាអែល។
លោក ណេតាន់យ៉ាហ៊ូ បាននិយាយក្នុងសារវីដេអូមួយដែលបានចេញផ្សាយដោយការិយាល័យនាយករដ្ឋមន្ត្រីថា «លោកអគ្គលេខាធិការ សូមដកកងកម្លាំង UNIFIL ចេញពីផ្លូវគ្រោះថ្នាក់ជាបន្ទាន់»។ យោងតាមរូបលោក បានឱ្យដឹងថា ប្រសិនបើកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅតែស្ថិតក្នុងទីតាំងរបស់ពួកគេ ពួកគេនឹងក្លាយទៅជាចំណាប់ខ្មាំងនៃអង្គភាពប្រដាប់អាវុធនៃក្រុមហេសបូឡាហ៍ស៊ីអារបស់ប្រទេសលីបង់ ដែលប្រឆាំងនឹងសកម្មភាពរបស់កងទ័ពអ៊ីស្រាអែល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា «កងកម្លាំងការពារអ៊ីស្រាអែលបានធ្វើសំណើនេះម្តងហើយម្តងទៀត (ដើម្បីដកកងរក្សាសន្តិភាព) ប៉ុន្តែត្រូវបានបដិសេធ ដែលវាមានគោលបំណងផ្តល់ឱ្យពួកក្រុមភេរវករហេសបូឡាហ៍នូវខែលការពារមនុស្ស។
ការបដិសេធរបស់អ្នកក្នុងការជម្លៀសកងទាហាន UNIFIL នឹងធ្វើឱ្យពួកគេក្លាយជាចំណាប់ខ្មាំងរបស់ក្រុមហេសបូឡាហ៍ ដែលអាចបង្កគ្រោះថ្នាក់ទាំងពួកគេ និងអាយុជីវិតទាហានរបស់យើង»។
កាលពីថ្ងៃទី១០ ខែតុលា កងកម្លាំង UNIFIL បានរាយការណ៍ថា ទីស្នាក់ការកណ្តាល និងបន្ទាយសំខាន់របស់ខ្លួនត្រូវបានបាញ់ផ្លោងដោយកងយោធាអ៊ីស្រាអែល។ ទីភ្នាក់ងារនេះបាននិយាយថា កងរក្សាសន្តិភាពពីរនាក់បានរងរបួស។ ដោយឡែក កងទ័ពអ៊ីស្រាអែលបាននិយាយថា កងទ័ពរបស់ខ្លួនបានបាញ់ទៅលើគោលដៅគម្រាមកំហែងមួយនៅជិតទីតាំងរបស់កងកម្លាំង UNIFIL ហើយកងរក្សាសន្តិភាពបានរងរបួសដោយចៃដន្យ។
ទោះបីជាយ៉ាងណាក៏ដោយ ទាហានទាំងនោះបាននិយាយថា ពួកគេបានព្រមានកងកម្លាំងអង្គការសហប្រជាជាតិជាមុនហើយអំពីការប្រយុទ្ធដែលជិតមកដល់ ហើយបានណែនាំពួកគេឱ្យស្ថិតនៅក្នុងតំបន់ការពារ»។ ដូចដែលលោក ណេតាន់យ៉ាហ៊ូ បាននិយាយនៅក្នុងសុន្ទរកថាបច្ចុប្បន្នរបស់លោកហើយថា អ៊ីស្រាអែលសោកស្តាយចំពោះអ្វីដែលបានកើតឡើង ប៉ុន្តែនៅតែទទូចថា ដំណោះស្រាយដ៏ល្អបំផុត គឺត្រូវជម្លៀសកងរក្សាសន្តិភាពចេញពីតំបន់នោះ។
លោកបានចង្អុលបង្ហាញថា «យើងសោកស្តាយចំពោះការរងរបួសរបស់កងទាហាន UNIFIL ហើយយើងកំពុងធ្វើអ្វីគ្រប់យ៉ាងតាមអំណាចរបស់យើងដើម្បីការពារការរងរបួសនេះ។ ប៉ុន្តែវិធីសាមញ្ញ និងជាក់ស្តែងដើម្បីធានាសុវត្ថិភាព គឺគ្រាន់តែធ្វើឱ្យពួកគេចេញពីតំបន់គ្រោះថ្នាក់នោះ»៕ ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)
ប្រភព៖ ក្រសួងព័ត៌មាន
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]