សហរដ្ឋអាមេរិក៖ ជីវិតស្នេហារបស់ Taylor Swift ដែលជាតារាចម្រៀងផបស្រីល្បីល្បាញ និងលោក Travis Kelce ជាកីឡាករបាល់ឱប នៅតែបន្តភាពផ្អែមល្ហែមមិនផ្លាស់ប្ដូរ ក្រោយប្រកាសទាក់ទងគ្នាជាសាធារណៈកាលពីខែកញ្ញាឆ្នាំ២០២៣កន្លងទៅ។
ជាក់ស្ដែង នាពេលថ្មីៗកន្លងទៅនេះ Taylor ត្រូវបានគេប្រទះឃើញថាបានដើរកាន់ដៃមិត្តប្រុសទៅទទួលទានអាហារពេលល្ងាចនៅកណ្ដាលទីក្រុងញ៉ូវយ៉ក គឺនៅឯភោជនីយដ្ឋាន Torrisi។
ក្នុងនោះ Taylor Swift បានស្លៀកឈុតអាវរឹបបែបកត្រង់ពណ៌មាស និងសំពត់ខ្លីពណ៌ដូចគ្នា គូជាមួយនឹងស្បែកជើងកែងពណ៌ខ្មៅ រីឯ Travis វិញស្លៀកខោពណ៌មាសនិងអាវប៉ូឡូពណ៌ផ្ទៃមេឃ។ ទឹកមុខរបស់ពួកគេពោពេញដោយស្នាមញញិមនិងបានកាន់ដៃគ្នាជាប់ បញ្ជាក់ថា ចំណងស្នេហ៍ពួកគេនៅតែរឹងមាំ៕
ប្រភព៖: pagesix
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]