កូរ៉េខាងត្បូង៖ ព័ត៌មានឆបោករបស់តារាកំប្លែង Lee Jin Ho កំពុងផ្ទុះឡើងនៅប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីការពិតបានលាតត្រដាងថា តារាកំប្លែងរូបនេះបានក្លាយជាខ្មោចល្បែង លេងល្បែងនៅវេបសាយខុសច្បាប់រហូតបំណុលរុំក ហើយជនរងគ្រោះក៏មានតារាៗជាច្រើន រួមបញ្ចូលទាំង Jimin សមាជិកក្រុម BTS ផងដែរ។
យោងតាមការចុះផ្សាយរបស់ Tenasia បានឲ្យដឹងថា Jimin និងតារាមួយចំនួនទៀតដូចជា Lee Soo Geun បានចាញ់បោកតារាកំប្លែងរូបនេះ។ ដោយករណី Jimin គឺ លោក Lee Jin Ho បានទាក់ទងទៅសមាជិកក្រុម BTS រូបនេះកាលពីឆ្នាំ២០២២ រួចបានខ្ចីប្រាក់១០០លានវ៉ុន (ស្មើនឹងប្រមាណ ៧,៤០០០ ដុល្លារអាមេរិក) ដោយសន្យាថានឹងសងចំនួន១សប្តាហ៍ក្រោយ។
Jimin ក៏បានឲ្យតារាកំប្លែងរូបនេះខ្ចីប្រាក់ព្រោះគេប្រាប់ថាគេត្រូវការប្រាក់បន្ទាន់ ប៉ុន្តែជាក់ស្ដែងតារាកំប្លែងរូបនេះពុំបានសងប្រាក់តាមសន្យានោះឡើយនិងយកប្រាក់នោះទៅលេងល្បែងស៊ីសងខុសច្បាប់។ Jimin បានដឹងថា Lee Jin Ho គ្មានបំណងចង់សងប្រាក់គេតាមពេលវេលាទេ ទើបប្រាប់ទៅ Lee Jin Ho ថាលុយនេះអាចសងក្នុងរយៈពេល១០ឆ្នាំក៏បាន៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]