កម្សាន្ត៖ តារាសម្តែង លោក Leonardo DiCaprio និងគូស្នេហ៍ ដែលត្រូវបានគេស្គាល់ថា ជាតារាម៉ូដែល Vittoria Ceretti បានជ្រើសរើសការកម្សាន្ត ដោយជិះកង់សាធារណៈ ដើម្បីជិះជុំវិញផ្លូវក្នុងទីក្រុង New York កាលពីចុងសប្តាហ៍មុន។
តារាហូលីវូដរូបនេះ បានចេញមកស្លៀកឈុតសម្លៀកបំពាក់បែបសាមញ្ញជាមួយនឹងស្បែកជើងប៉ាតា ពេលចេញក្រៅ នៅរសៀលថ្ងៃសៅរ៍។ ជាធម្មតា Leonardo បានពាក់មួក និងម៉ាសបិទមុខ ដើម្បីជៀសវាងពីការយកចិត្តទុកដាក់។ ចំណែកឯមិត្តស្រីរបស់ Leonardo ក៏បានស្លៀកពាក់សាមញ្ញ រក្សាមុខទទេ និងពាក់វ៉ែនតាការពារពីព្រះអាទិត្យ។
ជាពិសេស តារាប្រុសរូបនេះ និងមិត្តស្រី បានរីករាយនឹងការដើរលេងចុងសប្តាហ៍ បើទោះបី ជាតារាក៏ដោយ ប៉ុន្តែ Leonardo ចូលចិត្តភាពសប្បាយរីករាយសាមញ្ញៗ ដូចជា ការជិះកង់សាធារណៈ ចេញទៅញ៉ាំការ៉េម កាហ្វេ និងដើរជុំវិញទីក្រុង ជាមួយគូស្នេហ៍របស់ខ្លួន៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]