កូរ៉េខាងត្បូង៖ អតីតសមាជិក Crayon Pop មានឈ្មោះថា ChoA បានទម្លាយថានាងបានកើតជំងឺមហារីក មាត់ស្បូន។

 ChoA
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាថ្ងៃទី១៤ខែតុលានេះ ChoA បានថ្លែងប្រាប់ទៅអ្នកគាំទ្រតាមរយៈសានៅក្នុងគណនីបណ្ដាញសង្គម Instagram របស់នាងថា នាអាយុ៣៣ឆ្នាំ នាងត្រូវបានគេរកឃើញថាមានជំងឺមហារីក ហើយក្រោយរៀបការបាន១ឆ្នាំ នាងទើបតែបានដឹងថានាងបានកើតជំងឺដ៏កាចសាហាវនេះ។

 ChoA និងស្វាមី

នាងបានបន្តទៀតថា នាងសឹងតែមិនជឿដែលខ្លួនឯងបានកើតជំងឺមហារីក ព្រោះនាងមានសុខភាពល្អនិងរឹងប៉ឹងខ្លាំងណាស់ ប៉ុន្តែនាងបានទៅឆែកសុខភាពនៅមន្ទីរពេទ្យប្រាំផ្សេងគ្នាតែមិនទាន់ចេញលទ្ធផលនៅឡើយទេ។ ជំងឺមហារីករបស់នាងទើបតែឈានមកដល់ដំណាក់កាលទី១ ដែលមានដុំសាច់មហារីកលូតចំនួន៣សង់ទីម៉ែត្រប៉ុន្តែនាងនឹងធ្វើគ្រប់យ៉ាងដើម្បីតស៊ូជាមួយនឹងជំងឺនេះ ដោយមានការលើកទឹកចិត្តពីស្វាមី៕  

 ChoA
 ChoA
 ChoA

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]