កូរ៉េខាងត្បូង៖ ដូចដែលប្រិយមិត្តបានជ្រាបច្បាស់ហើយថា Lisa ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK នៅតែរក្សាកេរ្តិ៍ឈ្មោះល្បីរន្ទឺ បើទោះបីជាបានចែកផ្លូវជាមួយនឹងផលិតកម្ម YG ហើយក៏ដោយ។
ក្នុងនោះនាងបានលេចមុខនៅក្នុងកម្មវិធីជាហូរហែ មិនថាកម្មវិធីប្រគុំតន្ត្រីក្រៅស្រុក កម្មវិធីប្រគល់ពានរង្វាន់ឬកម្មវិធីដើរម៉ូតនានា ហើយកាលពីថ្ងៃទី១១ខែតុលាកន្លងទៅនេះ Lisa បានធ្វើឲ្យអ្នកគាំទ្រចំហមាត់ម្ដងទៀត ក្រោយបង្ហាញខ្លួនក្នុងកម្មវិធីរំលឹកខួប១៤០ឆ្នាំរបស់ម៉ាកយីហោ Bvlgari ដែលនាងធ្វើជាទូតសុឆន្ទៈសកល នាទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
Lisa បានស្លៀករ៉ូបរឹបរាងពណ៌ក្រហមចាំង កក្អម ជារបៀបរ៉ូបអាចមើលធ្លុះដល់សាច់ខាងក្នុងតែមានសាច់ក្រណាត់រឹបត្រង់ខាងលើនិងដងខ្លួនខាងក្រោមតែបញ្ចេញក្បាលពោះរាបស្មើ ហើយនាងក៏បានពាក់គ្រឿងអលង្ការរបស់ Bvlgari មើលទៅពិតជាស្រស់ស្អាតនិងលេចធ្លោ។ ក្រៅពីនោះ Lisa ក៏បានផាត់មុខបែបស៊ិចស៊ី និងលើកសក់បួងឡើង ទម្លាក់សក់ខាងមុខវែកទៅចំហៀងខាងស្ដាំ ពិតជាមើលទៅស្រស់ស្អាតនិងជះចំហាយអភិជនមែនទែន៕
ប្រភព៖: fashonation
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]