អាមេរិក៖ នាព្រឹកថ្ងៃទី១៦ខែតុលា (ឬស្មើនឹងយប់ថ្ងៃទី១៥ខែតុលានៅអាមេរិក) នេះការប្រារព្ធកម្មវិធីដើរម៉ូតដ៏ធំប្រចាំឆ្នាំរបស់ម៉ាក Victoria's Secret ដែលមានការចូលរួមដើរបង្ហាញម៉ូតពីសំណាក់តារាម៉ូដែលស្រីល្បីៗឈ្មោះជាច្រើន។
ក្នុងនោះដែរ Lisa មកពី BLACKPINK និង Tyla ក៏បានចូលរួមសម្ដែងនៅក្នុងកម្មវិធីដ៏អស្ចារ្យនេះផងដែរ ឯភ្ញៀវកិត្តិយសដែលបានមកទស្សនាការដើរម៉ូតនេះក៏សុទ្ធសឹងជាអ្នកមានឈ្មោះល្បី និងចូលចិត្តការច្នៃម៉ូត តួយ៉ាងដូចជាតារាចម្រៀងជើងចាស់ Cher ជាដើម។ Cher បានបង្ហាញខ្លួនជាមួយនឹងមិត្តប្រុស Alexander AE Edwards នៅលើកម្រាលព្រំ Victoria's Secret ឆ្នាំ២០២៤នេះ ដោយបុរសដែលមានវ័យក្មេងជាង៤០ឆ្នាំរបស់លោកស្រីម្នាក់នេះ បានបង្ហាញកាយវិការផ្អែមល្ហែមគឺថើបថ្ពាល់លោកស្រី ទៀតផង។
ក្នុងវ័យ ៧៨ឆ្នាំ Cher នៅតែចាយរាងចាយសម្រស់ ដោយបានបង្ហាញខ្លួនជាមួយនឹងឈុតអាវធំពណ៌ប្រផេះនិងខោរលុងស្បែក ពណ៌ឈាមជ្រូកលាយប្រផេះនិងស្លែយ៉ាងស្រស់ស្អាត ហើយលោកស្រីក៏បានទម្លាក់សក់ពណ៌សមូររួញតិចៗ ជាមួយនឹងការគូសភ្នែកពណ៌ផ្កាឈូក មើលទៅនៅតែស្រស់ស្អាតខ្លាំង៕
ប្រភព៖: pagesix
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]