កម្សាន្ត៖ កាលពីពេលថ្មីៗនេះ រូបភាពរបស់ តារាសម្ដែងស្រី Song Hye Kyo និងមិត្តជិតស្និទ្ធិក្រៅឧស្សាហកម្មកម្សាន្ត បានសាយភាយពេញសង្គមអនឡាញ ដោយនៅក្នុងរូបថតនោះ តារាស្រីរូបនេះ បានឱបមិត្តរបស់នាងយ៉ាងណែន ដោយបង្ហាញពីភាពស្និទ្ធស្នាលបំផុត។

Song Hye Kyo
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រឡេកមកមើលរូបភាពរបស់អ្នកទាំងពីរ ក៏អាចមានអារម្មណ៍ថា ទំនាក់ទំនងរវាង Song Hye Kyo និងមិត្តម្នាក់នេះ មានភាពរឹងមាំ ខណៈដែល​អ្នក​ទាំង​ពីរ​ ត្រូវបានគេដឹងថា ពួកគេបាន​រក្សា​មិត្តភាព​ជិត ​៣០​ឆ្នាំ​មក​ហើយ ដែលនេះ​គឺជារឿងមួយ ដែលអាចបង្ហាញ​យ៉ាង​ច្បាស់​ពី​បុគ្គលិក​លក្ខណៈ​ជីវិត​ពិត​របស់​តារាស្រី Song Hye Kyo

Song Hye Kyo

មិនត្រឹមតែប៉ុណ្ណោះ តារាស្រីរូបនេះ ធ្លាប់បានសារភាពថា នាងមិនងាយរាប់អានមិត្តភ័ក្តិ ឬចូលប្រឡូកក្នុងទំនាក់ទំនងលឿនពេកនោះទេ ប៉ុន្តែប្រសិនបើនាងជិតស្និទ្ធហើយ នាងនឹងស្រលាញ់ ព្រមទាំងរក្សាវាយ៉ាងជ្រាលជ្រៅ។ យ៉ាងណាមិញ បើ​ប្រៀប​ធៀប​ទៅ​នឹង​មនុស្ស​ជា​ច្រើន Song Hye Kyo ត្រូវបានគេលើកឡើងថា មិន​មែន​ជា​មនុស្ស​ដែល​សេពគប់​នរណាងាយៗឡើយ ខណៈដែលនាងកម្រចែករំលែកទំនាក់ទំនងរបស់ខ្លួន ជាមួយមិត្តភក្តិនៅក្នុងសិល្បៈ នៅលើបណ្តាញសង្គមផងដែរ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]