កម្សាន្ត៖ បើនិយាយពីការតុបតែងខ្លួន សម្រាប់បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី តែងតែបានចេញមកបង្ហាញនូវភាពស្រស់ស្អាត ជាមួយនឹងស្ទាយ៍ថ្មីៗពេញនិយម ដែលមើលទៅពោរពេញដោយភាពលេចធ្លោ គួរឲ្យចាប់អារម្មណ៍។
ដោយឡែក ថ្មីៗនេះ បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានចេញមកជាមួយនឹងឈុតអាវប៉ាក់ហូលផាមួង បែបប្រពៃណីខ្មែរ យ៉ាងស្រស់ស្អាតសមសួន នៅក្នុងពិធីគម្រប់ខួប១២ឆ្នាំនៃការយាងសោយព្រះទិវង្គតរបស់ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ ‘’ ព្រះបរមរតនកោដ្ឋ ‘’។
ជាមួយគ្នានេះដែរ ក៏មានហ្វេនៗជាច្រើន បានបង្ហាញក្ដីស្រលាញ់លើកទឹកចិត្ត និងបានសរសើរពីភាពស្រស់ស្អាតរបស់នាង ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]