កូរ៉េខាងត្បូង៖ កាលពីដើមឆ្នាំ២០២៤ ប្រិយមិត្តអ្នកចូលចិត្តតាមដានរឿងភាគកូរ៉េនិងសង្គមសិល្បៈកូរ៉េ មុខជាបានជ្រាបហើយថា តារាសម្ដែងស្រី Han So Hee បានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវជាមួយអតីតមិត្តប្រុស Ryu Jun Yeol និង តារាចម្រៀងនិងសម្ដែងស្រី Hyeri ។
កាលណោះ គេប្រទះឃើញ So Hee បានទៅដើរលេងនៅហាវ៉ៃ ជាមួយ Jun Yeol បន្ទាប់ពីបដិសេធថានាងពុំបានទាក់ទងតារាប្រុសនេះនោះឡើយ ខណៈដែល Hyeri គឺជាអតីតមិត្តស្រីរបស់ Jun Yeol បានបង្ហោះសាដូចជាឌឺដង សុំឲ្យពួកគេមានក្ដីសុខជាមួយគ្នា។ រឿងរ៉ាវនេះបានធ្វើឲ្យ So Hee ខូចឈ្មោះខ្លាំង ដោយសារនាងបានឆ្លើយតបទៅនឹង Hyeri ដោយប្រើពាក្យមិនសមរម្យ តែបន្តមក នាងក៏បានសុំទោស Hyeri ហើយរឿងក៏បញ្ចប់ត្រឹមនេះ។ So Hee ក៏បានប្រកាសចែកផ្លូវគ្នាជាមួយ Jun Yeol ដោយបានបដិសេធដាច់ខាតថានាងពុំមែនជាជនទី៣ ទាក់ទង Jun Yeol ទាំងដែលគេនៅស្រលាញ់គ្នាជាមួយ Hyeri នោះឡើយ។
ឥឡូវនេះបន្ទាប់ពីស្ងាត់មួយរយៈធំ គេសង្ស័យថា Han So Hee បានបង្កើតគណនីក្លែងក្លាយមួយមកចូលបញ្ចេញមតិពាក្យមិនសមរម្យ និងអាក្រក់ៗក្នុងគណនី Instagram របស់ Hyeri ដោយសំអាងថា គណនីនោះត្រូវបានមិត្តភក្តិស្រីជិតដិតរបស់ So Hee គឺតារាសម្ដែងស្រី Jeon Jong Seo ក៏បាន Follow គណនីមួយនេះដែរ។ ភ្លាមៗក្រោយពីរងការចោទប្រកាន់ So Hee បានចេញមុខមកបកស្រាយថានាងពុំមែនជាម្ចាស់គណនីនោះឡើយ និងព្រមានចាត់វិធានការផ្លូវច្បាប់លើអ្នកណាដែលបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះរបស់នាង៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]