កម្សាន្ត៖ នៅល្ងាចថ្ងៃទី ១៣ ខែតុលា (ម៉ោងក្នុងស្រុក) តារាចម្រៀងស្រី Selena Gomez ត្រូវបានគេឃើញថា បានចាកចេញពីភោជនីយដ្ឋានប្រណីតមួយកន្លែង ក្នុងទីក្រុងញូវយ៉ក ដែលការបង្ហាញខ្លួនរបស់នាង បានទាក់ទាញចំណាប់អារម្មណ៍ភ្លាមៗ ដោយនាងបានបង្ហាញភាពរួសរាយរាក់ទាក់ បានថតរូប និងចុះហត្ថលេខាឱ្យអ្នកគាំទ្រ។

Selena
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស បន្ទាប់មក តារាស្រីរូបនេះ បានឱ្យប្រាក់ ២០ ដុល្លារ ដល់អ្នកសុំទាន ហើយនិយាយថា «ញ៉ាំអាហារឆ្ងាញ់ៗ»។ តែអ្វី​ដែល Selena Gomez មិន​បាន​រំពឹង​ទុក​នោះ​គឺ​ សកម្មភាព​ដែល​ហាក់​ដូច​ជា​ធម្មតាមួយនេះ ​បានបង្ក​ភាព​ចម្រូងចម្រាស​លើ​បណ្ដាញ​សង្គម។

Selena

យ៉ាងណាមិញ ទស្សនិកជនមួយផ្នែក បានរិះគន់រូបនាងថា កំណាញ់ ដោយគ្រាន់តែផ្តល់ប្រាក់តិចតួច ដល់ជនអនាថា ខណៈពេលដែលរូបនាង កំពុងមានទ្រព្យសម្បត្តិសរុបជាង រាប់ពាន់លានដុល្លារ។

តែទោះជាយ៉ាងណា ក៏នៅមានមនុស្ស​ជា​ច្រើន​ទៀត បាន​ចេញ​មុខ​ការពារ​តារាស្រីរូបនេះ ដោយពួកគេ​បាន​ប្រកែក​ថា Selena មាន​កាយវិការ​ដ៏​ស្រស់​ស្អាត ហើយ​មិន​សម​នឹង​រង​ការ​វាយប្រហារ ​ពី​សំណាក់​សាធារណជន​ឡើយ​៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Selena
Selena
Selena
Selena
Selena
Selena
Selena
Selena
Selena

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]