កូរ៉េខាងត្បូង៖ ប្រិយមិត្តដែលស្នេហាវិស័យរឿងភាគកូរ៉េ ប្រាកដជាធ្លាប់បានតាមដានរឿង"កន្លង់បាក់ស្លាប កុលាបមានស្នេហ៍"ឬជារឿង F4 កូរ៉េ ហើយ ដែលសម្ដែងដោយ Lee Minho ក្នុងនាម គូ ចុងព្យ៉ូ ហើយ Goo Hye Sun ជាគីម ចាន់ឌី។
កន្លងផុតទៅយូរឆ្នាំមកហើយ ប៉ុន្តែប្រជាប្រិយភាពរបស់រឿងនេះនៅតែមានសន្ទុះហើយចាត់ទុកជារឿងមួយដ៏ពេញនិយមក្នុងស្រទាប់យុវវ័យ។ យ៉ាងណាមិញ បើក្រឡេកមកមើលសម្រស់របស់ Hye Sun ជាតួឯកស្រីវិញ គឺពិតជាស្រស់ស្អាតដូចពីមុនអ៊ីចឹង។
Hye Sun ទើបតែបានបង្ហាញខ្លួនក្នុងកម្មវិធីមួយរបស់ KBS 2TV ដោយនាងបានស្លៀកពាក់ដូចនៅផ្ទះយ៉ាងសាមញ្ញគឺអាវដៃវែងឆ្នូតសលាយទឹកក្រូច ចំណែកឯសក់របស់នាងវិញគ្រាន់តែគាបឡើង ទម្លាក់សក់ខាងមុខឲ្យរញ៉េរញ៉ៃ ហើយផ្ទៃមុខក៏មិនបានផាត់អ្វីដែរ ដែលមើលទៅពិតជាធម្មជាតិខ្លាំងណាស់។ អ្នកគាំទ្រក៏បានកោតសរសើរនាងដែរថា ទោះកន្លងផុតទៅច្រើនឆ្នាំហើយក៏នាងនៅតែរក្សាផ្ទៃមុខក្មេងជាងវ័យដដែល ដូចមិនខុសពីកាលសម្ដែងរឿងនោះឡើយ៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]