ថៃ៖ ដូចប្រិយមិត្តបានដឹងស្រាប់ហើយ​រឿងរ៉ាវក្តៅគគុក នៃការចេញដីកាចាប់ខ្លួនហើយអ្នកជាប់ពាក់ព័ន្ធក្នុង The iCon Group ចំនួន ១៨ នាក់ ដោយក្នុងនោះរួមមានតារាប្រុសស្រី ៣ រូបមានដូចជា Kan kantathavorn, Min Pechaya, Sam Yurannut ផងដែរ។

យ៉ាងណាមិញ បើតាមប្រភពខាងលើបានរាយការណ៍ថាយប់មិញជាយប់ដំបូងដែលជនជាប់ចោទទាំង ១៧ នាក់គេងនៅក្នុងគុក ហើយឋានៈរបស់ពួកគេនឹងត្រូវប្ដូរ មិនថាតារា ឬជនសាមញ្ញទេគឺប្ដូរបុព្វបទពីការហៅ លោក ឬ អ្នកនាងទៅជា អ្នកទោស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំពោះអ្នកទោសប្រុសគឺត្រូវបានបញ្ជូនទៅពន្ធនាគារបុរសក្នុងនោះរួមមាន Kan និង Sam ផងដែរ។ រីឯអ្នកទោសស្រីត្រូវបញ្ជូនទៅពន្ធនាគារស្រ្តី Min ក៏ជាម្នាក់ក្នុងចំណោមនោះដែរ។

ចំពោះអាហារដែលពួកគេទទួលកាលពីយប់មិញគឺការីសាច់ត្រីនិងឆាសាច់មាន់ជាមួយនឹងគល់ស្ពៃ។ បន្ទាប់ពីទទួលអាហារនិងងូតទឹករួច Kan និង Sam បានយំសុំអង្វរជួបជាមួយសាច់ញាតិតែត្រូវរង់ចាំការអនុញ្ញាតពីថ្នាក់លើជាមុនសិន។

ចំណែកអាហារថ្ងៃនេះវិញគឺមានសម្លស្ងោសាច់មាន់និងឆាបន្លែបៃតង។ផ្នែកខាងនារីវិញគេឃើញថា Min ដូចជាកំពុងស្រ្តេសនិងតានតឹងយ៉ាងខ្លាំងព្រោះគេងលើឥដ្ឋរួមជាមួយអ្នកទោសដទៃ។

គួររលឹកផងដែរថា iCon Group បានបោកបញ្ឆោតប្រជាជននិងប្រើប្រាស់តារា Top ល្បីៗជាច្រើនឲធ្វើជា Presenter និង Executives តែតាមពិតក្រុមហ៊ុនមួយនេះបានបោកប្រាស់ប្រជាជនធ្វើឲអ្នកខ្លះមានបំណុលកើនឡើងយ៉ាងច្រើន និងបណ្ដាលឲមនុស្សមួយចំនួនសម្រេចចិត្តបញ្ចប់ជីវិតដោយសារភាពទុរគតក្រោយពីបានចូលរួមជាមួយអាជីវកម្មមួយនេះ៕

ប្រភព៖ Thailand star - Cambodia Fanclub

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]