ភ្នំពេញ ៖ នាថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៤ វេលាម៉ោង ៩ព្រឹក ដល់ម៉ោង ៩យប់ ផ្សារទំនើប អុីអន​ ម៉ល ភ្នំពេញ (អ៊ីអន១) ដែលមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចដ៏មានសក្ដានុពល បានសម្ពោធហាងប្រេនធំៗចំនួន ៥ បន្ថែមទៀត មានដូចជា ហាង POMELO, ហាង LEVI’S, ហាង JELLY BUNNY, ហាង BEVERLY HILLS POLO CLUB និងហាង SKECHERS។

រូបភាពក្នុងកម្មវិធី
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងកម្មវិធីសម្ពោធនេះដែរ ក៏មាននូវវត្តមានដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំផ្សារ អុីអន​ ម៉ល ភ្នំពេញ បានអញ្ជើញចូលរួមជាកិត្តិយស។​ បន្ថែមពីនេះ ក៏មាននូវវត្តមានពីបណ្ដាបុគ្គលល្បីៗ KOL និង Influencer ជាច្រើននាក់ រួមទាំងភ្ញៀវចូលរួមជាច្រើនកុះករថែមទៀតផង។

រូបភាពក្នុងកម្មវិធី

ដើម្បីញ៉ាំងកម្មវិធីឱ្យកាន់តែរីករាយ និងទាក់ទាញ ផ្សារទំនើប អុីអន​ ម៉ល ភ្នំពេញ ក៏បានរៀបចំឱ្យមានការអបអរសាទរ ដោយការសម្តែង លោតម៉ុងសាយ ជាការស្វាគមន៍ និងសម្ពោធការបើកដំណើរការហាងប្រេនធំទាំង ៥ និងអបអរការបើកព្រមគ្នា នៅទីតាំងថ្មីផងដែរ។

រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី

គួរដឹងថា ទីតាំងថ្មីដែលបានបើកដំណើរការនេះ មិនមែនមានត្រឹមតែហាងប្រេនធំៗប៉ុណ្ណោះទេដែល អតិថិជនរីករាយទិញទំនិញបាន ក្រៅពីនោះក៏មានកន្លែងសម្រាប់អតិថិជនអាចមកអង្គុយកម្សាន្ត ព្រមទាំងមានកន្លែងថតរូបជាច្រើនទៀតផងដែរ។

រូបភាពក្នុងកម្មវិធី

ចំពោះហាងទាំង ៥ នេះត្រូវបានរៀបចំឱ្យមានភាពទាក់ទាញ ទំនើប និងតាំងលំអរដោយគ្រឿងបរិក្ខាល្អប្លែកៗ ជាច្រើន ដែលមើលទៅមានភាពប្រណិត ជាមួយនឹងទំនិញជាច្រើនមុខដែលមានគុណភាពខ្ពស់។

រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី

កាន់តែពិសេសបន្ថែមទៀត ដើម្បីអបអរការបើកដំណើរការនេះ រាល់ការចំណាយ ចាប់ពី ៥០ដុល្លារ នៅក្នុងហាង ប្រេនទាំង ៥នេះ អតិថិជនអាចយក វិក័យបត្រ ទៅប្តូរយកដបទឹកដ៏ស្រស់ស្អាតពីផ្សារ ទំនើប អុីអន​ម៉ល ភ្នំពេញ នៅកន្លែងផ្តល់ព័ត៌មាន (Information Counter) ជាន់ផ្ទាល់ដី ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ២០ ខែតុលា។

យើងទាំងអស់គ្នាសុទ្ធតែដឹងថា ផ្សារទំនើប អុីអន​ ម៉ល ភ្នំពេញជាកន្លែងដែល មហាជន មកកម្សាន្ត ញុំាអាហារ មើលកុន និង ទិញទំនិញជាច្រើនប្រភេទ ជាមួយ ហាងល្បីៗ រហូតទៅដល់ជិត ២០០ ហាងមកដល់សព្វថ្ងៃនេះ។​ មិនតែប៉ុណ្ណោះ ផ្សារទំនើប អុីអន ម៉ល ភ្នំពេញ តែងតែមាននូវកម្មវិធី ពិសេសៗ និង ប្លែកៗ រាល់ចុងសប្តាហ៍ៗជូនអតិថិជនកម្សាន្តសប្បាយផងដែរ ។

រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី

តាំងក្នុងនាមជាផ្សារទំនើបដែលឈានមុខគេ ក្នុងកណ្តាលទីក្រុងភ្នំពេញ ផ្សារទំនើប អុីអន​ម៉ល ភ្នំពេញ នៅតែបន្តការអភិវឌ្ឍន៍ខ្លួនឱ្យនៅតែជាផ្សារទំនើបដែលឈានមុខគេ និង បន្តនាំយកហាងធំៗល្បីៗជាច្រើនបន្ថែមទៀតនាពេលខាងមុខ សម្រាប់ផ្តល់ជូនភាពងាយស្រួល និងបំពេញតាមតម្រូវការរបស់អតិថិជន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]