កម្សាន្ត៖ បើទោះបីជា តារាម៉ូដែលស្រី Miranda Kerr ហាក់កំពុងមមាញឹក ជាមួយនឹងក្រុមហ៊ុនផ្ទាល់ខ្លួន ព្រមទាំងមើលថែកូនទាំង៤នាក់ ប៉ុន្តែ តារាម៉ូដែលស្រីរូបនេះ ក៏មិនភ្លេចចំណាយពេល ជាមួយស្វាមីជារៀងរាល់ថ្ងៃ ផងដែរ។
នៅវ័យ៤១ ឆ្នាំ Miranda Kerr គឺជាអ្នកម្តាយកូនបួននាក់ ហើយរូបនាងក៏បានទទួលស្គាល់ថា ការគ្រប់គ្រងកូនប្រុសទាំង ៤ មិនមែនជារឿងងាយស្រួលទេ ខណៈដែលកូនប្រុសពៅត្រូវចំណាយពេលច្រើនជាងគេ។ តែទោះជាយ៉ាងណា ពេលនាងសម្ភាសន៍ជាមួយទស្សនាវដ្ដីមួយ អ្នកយកព័ត៌មាន បានសរសើរពីសម្រស់ដ៏ភ្លឺថ្លារបស់នាង និងរូបរាងស្អាត ទោះបីជានាងគេងបានតែប៉ុន្មានម៉ោងក៏ដោយ។
មិនត្រឹមតែប៉ុណ្ណោះ តារាម៉ូដែលស្រី Miranda Kerr ថែមទាំងបាននិយាយថា នាងញ៉ាំអាហារពេលល្ងាចជាមួយស្វាមីរាល់ថ្ងៃ ហើយចំណាយពេលជជែកជាមួយគ្នា ពេលកូនៗចូលគេង។ ជាពិសេស រូបនាងបានរក្សាការតុបតែងខ្លួនឱ្យនៅដដែល តាំងពីនាងទៅធ្វើការរហូតដល់យប់ជ្រៅ ដើម្បីរក្សារូបរាងដ៏ស្រស់ស្អាតរបស់ខ្លួន ពេលនៅជាមួយស្វាមី៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]