អាមេរិក៖ ទោះបីជាមិនមានវត្តមានមិត្តប្រុស ទៅចូលរួមលើកទឹកចិត្តក្នុងកម្មវិធីដើរម៉ូត Victoria's Secret Fashion Show ក្ដីក៏ តារាបង្ហាញម៉ូដ Gigi Hadid នៅតែរក្សាភាពផ្អែមល្ហែមជាមួយនឹងមិត្តប្រុស។
ថ្មីៗនេះ កាលពីព្រឹកថ្ងៃទី១៦ខែតុលា (ស្មើនឹងយប់ថ្ងៃទី១៥ខែតុលាឆ្នាំ២០២៤) គឺ Gigi Hadid បានបើកឆាកកម្មវិធីដើរម៉ូដនេះជាមួយនឹងស្នាមញញិម ប៉ុន្តែលោក Bradley Cooper ដែលជាគូស្នេហ៍ពុំបានទៅលើកទឹកចិត្តទេ។
ទើបតែថ្ងៃទី១៨ខែតុលាកន្លងទៅនេះ ទើបគេបានប្រទះឃើញ Gigi បានចេញមកបណ្ដើរមិត្តប្រុសនៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក។ ក្នុងនោះ Gigi បានស្លៀកខោពណ៌ខ្មៅនិងអាវ Hoodie ដៃវែងពណ៌សនិងកាន់កូនសៀវភៅមួយ ខណៈដែលលោក Bradley Cooper ស្លៀកខោពណ៌ខៀវនិងអាវ Hoodie ពណ៌ខ្មៅ ព្រមជាមួយនឹងកាបូបធំមួយ។ គេឃើញថាសក់របស់លោករាងវែងជាងមុនទើបចងគួចឡើងលើ និងពាក់វ៉ែនតាការពារពណ៌ខ្មៅ ដែលបញ្ជាក់ថាទោះមិត្តប្រុសមិនបានទៅលើកទឹកចិត្តផ្ទាល់ក្ដី ក៏ Gigi នៅតែរក្សាភាពផ្អែមល្ហែមជាមួយនឹងលោក Bradley Cooper៕
ប្រភព៖: pagesix
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]