កម្សាន្ត៖ បានធ្វើឲ្យហ្វេនៗជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីតារាសម្ដែងស្រី Ruby Lin បានចេញមកបង្ហាញខ្លួន ជាមួយនឹងរូបរាងដ៏ទាក់ទាញ នៅលើកម្រាលព្រំក្រហមក្នុងកម្មវិធី Golden Bell Awards កាលពីល្ងាចថ្ងៃទី ១៩ ខែតុលា។
មិនត្រឹមតែប៉ុណ្ណោះ តារាសម្ដែងស្រី Ruby Lin បានចេញមកជាមួយនឹងការតុបតែងខ្លួន ស្លៀករ៉ូបពណ៌ខ្មៅយ៉ាងលេចធ្លោ ព្រមជាមួយនឹងគ្រឿងអលង្ការ ដែលជួយលើកសម្រស់របស់នាង ឲ្យកាន់តែមានភាពទាក់ទាញមួយកម្រិតទៀត។
ជាមួយគ្នាដែរ ការបង្ហាញខ្លួនលើកនេះ រូបនាងនៅតែធ្វើឲ្យហ្វេនៗពេញចិត្ត ព្រមជាមួយនឹងស្ទាយ៍ដ៏រស់រវើកទាន់សម័យ បង្ហាញសម្រស់យ៉ាងក្មេងជាងវ័យ ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]