ភ្នំពេញ ៖ នៅថ្ងៃទី​ ១៧ ខែតុលា ឆ្នាំ២០២៤ សមាគមអាជីវកម្មអាល្លឺម៉ង់ GBC​ ដែលជាអ្នករៀបចំកម្មវិធី Oktoberfest បានណែនាំព្រឹត្តិការណ៍ប្រចាំឆ្នាំតែ ១គត់ដែលជាប្រពៃណី វប្បធម៌របស់ប្រទេសអាល្លឺម៉ង់មួយនេះមកកាន់ព្រះរាជាណាចក្រកម្ពុជា តាមរយៈពិធីអបអរសាទរភាពជាដៃគូរកម្ពុជា និងអាល្លឺម៉ង់ ក្នុងបរិយាកាស​ដ៏​ស្រស់​ស្អាត និង​សប្បាយរីករាយ។

រូបភាពក្នុងកម្មវិធីប្រកាសព័ត៌មាន
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សមាគមអាជីវកម្មអាល្លឺម៉ង (GBC) ដែលជាស្ថាបនិកនៃ EuroCham Cambodia បានរៀបចំព្រឹត្តិការណ៍នេះតាំងពីដើមឆ្នាំ ២០០០ មកនៅសណ្ឋាគារ Sunway សណ្ឋាគារ Cambodiana និងនៅក្នុងទីក្រុងកោះពេជ្រ។ ចាប់តាំងពីឆ្នាំ ២០១៨ មក នេះជាលើកដំបូងដែលកម្មវិធីដ៏អស្ចារ្យមួយនេះបានត្រលប់មកវិញ ហើយនិងរៀបចំឡើងនៅ Connexion Community Mall នៃទីក្រុងកោះពេជ្រ។

រូបភាពក្នុងកម្មវិធីប្រកាសព័ត៌មាន

Oktoberfest” គឺជាព្រឹត្តិការណ៍ដ៏លេចធ្លោប្រចាំឆ្នាំនៅទីក្រុងភ្នំពេញអស់រយៈពេលជាច្រើនឆ្នាំកន្លងមក ប៉ុន្តែចាប់ពីឆ្នាំ ២០១៨ យើងមានការលំបាកក្នុងការ ដំណើរការកម្មវិធី ដោយសារតែ វិបត្តCovid19 ព្រមទាំងកង្វះកម្លាំងពលកម្ម និងម្ចាស់ឧបត្ថម្ភកម្មវិធី។

រូបភាពក្នុងកម្មវិធីប្រកាសព័ត៌មាន
រូបភាពក្នុងកម្មវិធីប្រកាសព័ត៌មាន

យើងមានសេចក្តីសោមនស្សរីករាយជាខ្លាំងដែលពេលនេះយើងបានរៀបចំកម្មវិធីនេះឡើងវិញដោយសម្របតាមគំនិតពីភាពជោគជ័យរបស់ប្រទេស វៀតណាម និងប្រទេសថៃ​ ជាមួយការផ្តល់ជូនគ្រប់យ៉ាង រួមទាំងការកំសាន្ត អាហារ ស្រាបៀរ និងភេសជ្ជៈច្រើនប្រភេទ។ ឆ្នាំនេះកម្មវិធី Oktoberfests ត្រូវតែជាកម្មវិធីសេរីថ្មីដំបូងគេនៅក្នុងប្រទេសកម្ពុជា ហើយយើងពិតជារំភើបយ៉ាងជាខ្លាំងក្នុងការបើកដំណើរការវាម្តងទៀតនៅឆ្នាំ ២០២៤ នេះបើតាមសម្តីលោក Tassilo Brinzer ប្រធាន GBC។

រូបភាពក្នុងកម្មវិធីប្រកាសព័ត៌មាន
រូបភាពក្នុងកម្មវិធីប្រកាសព័ត៌មាន

Oktoberfest ឆ្នាំនេះសន្យាថាជាបទពិសោធន៍ដែលមិនអាចបំភ្លេចបានសម្រាប់ភ្ញៀវរហូតដល់ ១០០០ នាក់ ក្រុម តន្រ្តី Ozapft ដែលជាក្រុមតន្រ្តីមានសមាជិក ៦នាក់ដ៏ល្បីល្បាញមកពីប្រទេសអាល្លឺម៉ង់ និងអូទ្រីស​ ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងនៅកម្មវិធី Oktoberfest នាទីក្រុងហូជីមិញទីក្រុងហាណូយ និង ទីក្រុងបាងកក ដែលនឹងនាំមកនូវបរិយាកាសពិធីបុណ្យបែប Bavaria មកកាន់បេះដូងនៃប្រទេសកម្ពុជា។ បន្ថែមពីលើបរិយាកាសដ៏រស់រវើក អ្នកចូលរួមនឹងរីករាយជាមួយអាហារឆ្ងាញ់ៗជាច្រើនមុខ ដែលរៀបចំដោយដៃគូរបស់យើង ពីភោជនីយដ្ឋាន HOPS និង Hummus House ដែលផ្តល់ជូនទាំងអាហារពិសេសៗបែបប្រពៃណី និងអាហារទំនើបរបស់អាល្លឺម៉ង់ មានដូចជា​ ប៊ីប៊ីឃ្យូ ក៏ដូចជាអាហារអន្តរជាតិ និងម្ហូបមេឌីទែរ៉ាណេ តាមរយៈអាហារប៊ូហ្វេដែលញ៉ាំគ្មានដែនកំណត់។ 

រូបភាពក្នុងកម្មវិធីប្រកាសព័ត៌មាន

កម្មវិធី Oktoberfest Cambodia ២០២៤ មានដៃគូរសហការធំមួយគឺ ក្រុមហ៊ុន ខេមប្រ៊ូ ដែលមានម៉ាកសំខាន់ៗ រួមមាន Carlsberg, Angkor Beer, Singha, 1664 blanc និង Black Panther ព្រមទាំងជម្រើសភេសជ្ជៈជាច្រើនប្រភេទទៀតដើម្បីបំពេញតាមចំណង់ចំណូលចិត្តភ្ញៀវគ្រប់រូបដែលចូលរួមកម្មវិធី។ អ្នកចូលរួមក៏នឹងទទួលបានកែវស្រាបៀរដ៏ធំមួយ ទុកជាអនុស្សាវរីយ៍ត្រលប់ទៅផ្ទះវិញផងដែរ។ ស្រា និងស្រាផ្លែឈើមួយចំនួន ដែលបានកំណត់ និងមានលក់ក្នុង តម្លៃបន្ថែមផ្សេងទៀត។ កម្មវិធីនេះក៏បានសហការជាមួយម្ចាស់អាជីវកម្មក្នុងស្រុកមួយចំនួនទៀត រួមមាន Auskhmer, Celliers d'Asie, DHL, Rhenus, Rieckermann, Hellmann និង Würth សម្រាប់កម្មវិធីជប់លៀងដ៏ធំនេះ។

រូបភាពក្នុងកម្មវិធីប្រកាសព័ត៌មាន

យើងក៏មានដៃគូរដ៏សំខាន់មួយទៀតគឺក្រុមម៉ូតូធំ BMW Motorrad Club Cambodia។ លោកប្រធានក្រុម អ៊ុំ ប៊ុនរ៉េត ពេលនេះកំពុងធ្វើដំណើរតាម​រថយន្ត BMW GS1250 របស់​លោកចេញ​ពី​ទីក្រុង Munich មកកាន់​ប្រទេស​កម្ពុជា តាំងពីថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២៤ ដោយឆ្លងកាត់ចំនួន ២៣ប្រទេស។ លោក ប៊ុនរ៉េត ត្រូវបានគេរំពឹងថានឹងមកដល់កម្មវិធី Oktoberfest Cambodia នៅថ្ងៃទី ២៦ ខែតុលានេះ ប្រសិនបើគាត់មិនត្រូវបានពន្យារពេលដោយសារបញ្ហាម៉ាស៊ីននៅប្រទេសប៊ុលហ្គារី។ ទោះយ៉ាងណាក៏ដោយ គាត់និងផ្តល់ការស្វាគមន៏ដល់អ្នកចូលរួមទាំងអស់តាមរយៈ សារវីដេអូ។ លោក ប៊ុនរ៉េត និងកម្មវិធី Oktoberfest និងរៃអង្គាសថវិកាដែលទទួលបានមួយផ្នែក ផ្តល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា។

រូបភាពក្នុងកម្មវិធីប្រកាសព័ត៌មាន

Oktoberfest Cambodia ២០២៤ និងប្រកាសបើកជាផ្លូវការនៅថ្ងៃសុក្រ ទី ២៥ ខែតុលា វេលាម៉ោង ៧:០០ យប់ ដោយលោក H.E. Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា។ នៅថ្ងៃបើកកម្មវិធីនេះក៏ត្រូវបានរំពឹងថា និងមានការចូលរួមពីភ្ញៀវសំខាន់ៗ និងតារាល្បីៗ មួយចំនួនរបស់ប្រទេសកម្ពុជា ដែលធ្វើអោយកម្មវិធីកាន់តែមានភាពរស់់រវើក និងសប្បាយរីករាយ ដើម្បីសាកសមជា "ពិធីជប់លៀងដ៏ធំបំផុតប្រចាំឆ្នាំ" ។

ពិពណ៌នាពីព្រឹត្តិការណ៍ ៖

• ថ្ងៃ សុក្រ និង ថ្ងៃ សៅរ៍ ត្រូវជាថ្ងៃទី ២៥ និង ២៦ ខែតុលា ឆ្នាំ២០២៤

• ទីតាំងកម្មវិធី ជាន់ផ្ទាល់ដី នៃ Connexion Community Mall ទីក្រុងកោះពេជ្រ រាជធានីភ្នំពេញ

• ពេលវេលាៈ ចាប់ពីម៉ោង ៦:០០ ល្ងាច រហូតដល់ម៉ោង ១១:០០ យប់ 

• តម្លៃចូលរួមៈ ៥២ ដុល្លា នៅច្រកចូលកម្មវិធី (មានការបញ្ចុះតម្លៃសម្រាប់ការចូលរួមជាក្រុម)

អ្នកចូលរួម និងទទួលបានរួមមានៈ

• ជប់លៀង និងរាំកំសាន្តជាមួយក្រុមតន្រ្តី Ozapft ៦នាក់ ដែលល្បីល្បាញខ្លាំងពីប្រទេសអាល្លឺម៉ង និងប្រទេសអូទ្រីស

• Free flow food selections (including BBQ, "Steckerlfisch" and vegetarian options)

• ការញ៉ាំអាហារដោយសេរី (រួមមាន BBQ, "Steckerlfisch" និងជម្រើសអាហារបួសមួយចំនួន)

• ការញ៉ាំស្រាបៀរ ៥មុខ ស្រាផ្លែឈើ និងភេសជ្ជៈ ដោយស៊េរី 

• ទទួលបានកែវស្រាបៀរ "Oktoberfest Cambodia" ដ៏ធំមួយសម្រាប់សំបុត្រមួយសន្លឹក

• អាចបន្តជប់លៀងបន្ទាប់នៅ ក្លឹប Chew & Bash ដោយគ្រាន់តែដើរប៉ុន្មានជំហានប៉ុណ្ណោះពី Connexion។

រូបភាពក្នុងកម្មវិធីប្រកាសព័ត៌មាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]