កម្សាន្ត៖ បើទោះបីជា ពេលនេះ តារាសម្ដែងស្រី អ្នកនាង សារ៉ាយ សក្ខណា កំពុងតែមានផ្ទៃពោះក៏ពិតមែន តែការបង្ហាញខ្លួនរបស់តារាសម្ដែងស្រីរូបនេះ នៅតែមានភាពទាក់ទាញ ជាពិសេស ជាមួយនឹងការតុបតែងខ្លួនបែបទាន់សម័យតែម្ដង។

ថ្មីៗនេះ តារាសម្ដែងស្រី អ្នកនាង សារ៉ាយ សក្ខណា បានចេញមកបង្ហាញរូបភាពមួយចំនួន នៅលើបណ្ដាញសង្គម ដោយនៅក្នុងនោះ អ្នកនាងបានតុបតែងខ្លួនក្នុងស្ទាយ៍សាមញ្ញធម្មតា ប៉ុន្តែក៏បានបញ្ចេញនូវសម្រស់ស្អាត គួរឲ្យចាប់អារម្មណ៍ ខណៈកំពុងតែមានផ្ទៃពោះជិតសម្រាលក៏ដោយ។

ជាមួយគ្នានេះដែរ ហ្វេនៗក៏បានចូលមកសរសើរ បង្ហាញពីការពេញចិត្តទៅលើការរៀបចំខ្លួន និងបានជូនពរឲ្យនាងកាន់តែមានសុខភាពល្អ ក្នុងពេលកំពុងត្រៀមខ្លួន ទទួលសមាជិកថ្មី ឆាប់ៗខាងមុខនេះ៕
សូមទស្សនារូបភាពខាងក្រោម៖











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]