កូរ៉េខាងត្បូង៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា តារាសម្ដែងស្រី Han So Hee បានផុងខ្លួននឹងរឿងអាស្រូវជាមួយអតីតមិត្តប្រុស Ryu Jun Yeol និង Lee Hyeri កាលពីដើមឆ្នាំ២០២៤ ហើយថ្មីៗនេះក៏មាន គេចោទប្រកាន់ថានាងបានបង្កើតគណនីបណ្ដាញសង្គមក្លែងក្លាយវាយប្រហារទៅលើ Hyeri ផងដែរ។
យ៉ាងណាមិញ ភ្នាក់ងាររបស់ So Hee បានច្រានចោលការចោទប្រកាន់នេះហើយ ដោយបាននិយាយថា So Hee ពិតជាពុំបានដឹងអ្វីនោះឡើយ ខណៈដែលនាងនៅតែបន្តចេញមុខនៅក្នុងកម្មវិធីនានា។
ក្រឡេកមកមើលជីវិតពិតក្រៅឆាកវិញ So Hee ថែមទាំងបានទិញផ្ទះវីឡាប្រភេទ Penthouse មានតម្លៃដល់ទៅ ៣.៨លាដុល្លារអាមេរិកឯណោះ ដែលវីឡានេះស្ថិតនៅតំបន់ Achiu-Dong, Guri ឯខេត្ត Gyeonggi ។
នាងបានទិញវីឡានេះកាលពីថ្ងៃទី២១ខែសីហា ដែលមានទំហំ២០៣ម៉ែត្រការ៉េ និងបានបង់ប្រាក់រួចរាល់ ក៏ដូចជាក្លាយជាម្ចាស់កម្មសិទ្ធិនាថ្ងៃទី៣០ខែកញ្ញា ខណៈដែលនាងធ្លាប់បានបង្ហើបថាឥឡូវនេះ នាងបានស្នាក់នៅសណ្ឋាគារសិនរង់ចាំផ្ទះថ្មីរួចរាល់៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]