កម្សាន្ត៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា Jisoo ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK នៅតែទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញ បើទោះបីជានាងបានចាកចេញពី YG ហើយក៏ដោយ។
ក្នុងនោះទោះមិនបានចេញបទចម្រៀងថ្មីដូចសមាជិកដទៃទៀតដូចជាJennie, Lisa និង Rose តែ Jisoo ក៏នៅតែបន្តចេញមុខក្នុងកម្មវិធីនានា ហើយថ្មីៗនេះនាងបានទទួលងារជាទូតសុឆន្ទៈរបស់ម៉ាកយីហោ Tommy Hilfiger ។
តាមរយៈរូបថតប៉ុន្មានសន្លឹកនេះ គេឃើញថា Jisoo បានលេងស្ទាយ៍សាមញ្ញៗខុសពីមុនដាច់ ដោយស្លៀកពាក់សម្លៀកបំពាក់ដូចនៅផ្ទះធម្មតា ប៉ុន្តែសម្រស់ផ្ទៃមុខរបស់នាងនៅតែលេចធ្លោ ជាមួយនឹងការតុបតែងមុខ និងទម្លាក់សក់វែងអន្លាយ ដែលប្រៀបដូចអត្តសញ្ញាណរបស់នាង។ ក្រោយរូបភាពទាំងនេះបានបង្ហោះ អ្នកគាំទ្រសរសើរមិនដាច់ពីមាត់ថានាងពិតជាស្រស់ស្អាត មិនថាលេងស្ទាយ៍បែបសាមញ្ញក៏ដោយ ហើយមើលទៅនាងពិតជាថ្លៃថ្នូរដូចនារីអភិជន៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]