កូរ៉េខាងត្បូង៖ ត្បិតថា Yoona ឬប្រិយមិត្តអ្នកតាមដានវិស័យភាពយន្តភាគកូរ៉េ ស្គាល់ក្នុងនាមជា "ចាង ស៊ីប៊ីយុ" ក្នុងរឿង "អូនជាបេះដូងបង" មានវ័យចូលដល់៣៤ឆ្នាំហើយ ប៉ុន្តែសម្រស់របស់នាងនៅតែស្រស់ស្អាតនិងលេចធ្លោខ្លាំង សក្តិសមនឹងការប្រសិទ្ធនាមថាជា "តារាស្រីស្អាតបំផុតប្រចាំវិស័យ KPOP ជំនាន់ទី២" ។
ក្រៅពីនោះ Yoona ក៏ត្រូវគេចាត់ទុកជាតារាចម្រៀងនិងសម្ដែងស្រីរៀមច្បង មានអាកប្បកិរិយានិងចរិយាសម្បត្តិសុភាពរាបសារ និងទន់ភ្លន់ខ្លាំងណាស់។
ថ្មីៗនេះ Yoona បានចេញមកបង្ហាញភាពស្រស់ស្អាត ដោយលេចមុខលើទស្សនាវដ្ដី Elle ដែលការថតធ្វើឡើងនាទីក្រុងប៉ារីស ប្រទេសបារាំង ដែលទោះតែងខ្លួនបែបលោកខាងលិចមែន តែទាំងការតុបតែងមុខបែបផ្កាឈូកៗ និងទឹកមុខដ៏ទន់ភ្លន់របស់នាង បានធ្វើឲ្យ Yoona ត្រូវគេសរសើរថានាងជារាជិនីសម្រស់ មើលទៅមិនសមនឹងវ័យ៣៤ឆ្នាំទាល់តែសោះ៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]