កូរ៉េខាងត្បូង៖ តារាចម្រៀងរ៉េបស្រីល្បីឈ្មោះ Jessi បានក្លាយជាប្រធានបទនៃការរិះគន់ បន្ទាប់ពីនាងបានពាក់ព័ន្ធនឹងករណីហិង្សាទៅលើបុរសជាអ្នកគាំទ្រម្នាក់។

 Jessi 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះ វីដេអូយកចេញពីកាំមេរ៉ាបានបង្ហាញថា Jessi បានដើរនៅលើផ្លូវមួយជាមួយនឹងមិត្តភក្តិគូកនរបស់នាង ស្រាប់តែអ្នកគាំទ្រចូលមកសុំហត្ថលេខាតែ Jessi បានបដិសេធយ៉ាងសុភាព រួចស្រាប់តែមិត្តភក្តិរបស់នាងម្នាក់ បានចូលទៅប្រើអំពើហិង្សាលើបុរសជាអ្នកគាំទ្រនោះតែម្ដង។ Jessi បានឃើញហេតុការណ៍ហិង្សានោះផ្ទាល់ភ្នែក ដោយដំបូងនាងមើលទៅដូចជាចូលទៅជួយឃាត់តែក៏អត់វិញ និងបានចាកចេញពីទីតាំងហេតុការណ៍នោះ។

 Jessi 

ក្រោយមក អ្នកគាំទ្រដែលត្រូវហិង្សានោះបានដាក់ពាក្យបណ្ដឹង ហើយ Jessi បានចេញមុខមកស្រាយបំភ្លឺនៅប៉ុស្តិ៍ប៉ូលិសពាក់ព័ន្ធនឹងករណីនេះដោយនាងបានសារភាពថានាងមិនបានស្គាល់បុរសដែលបានប្រើអំពើហិង្សាលើអ្នកគាំទ្រនាងទេ ប៉ុន្តែក្រោយមកនាងបានសារភាពថានាងបានស្គាល់។

 Jessi 

តាំងពីពេលនោះមក គណនីបណ្ដាញសង្គមរបស់ Jessi រងការសរសេររិះគន់ជាច្រើនពីអ្នកគាំទ្រដោយមួយក្នុងនោះបានប្រាប់នាងឲ្យទៅធ្វើអត្តឃាតទៀតផង រហូតនាងត្រូវចេញមកមកទទូចពួកគេឲ្យបញ្ឈប់ ស្របពេលអ្នកគាំទ្រខ្លះក៏បានបង្ហាញការយល់ចិត្តថា Jessi មិនសមនឹងទទួលរងការរិះគន់ទេព្រោះនាងមិនបានប្រព្រឹត្តិផ្ទាល់ឡើយ៕

 Jessi 
ការបង្ហោះរបស់ Jessi
វីដេអូរបស់ Jessi 

ប្រភព៖: koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]