កម្សាន្ត៖ តារាចម្រៀង លោក Justin Bieber និងភរិយា Hailey បានចេញមកបង្ហាញខ្លួនយ៉ាងទាក់ទាញ ដោយបានស្លៀកពាក់ពណ៌ខ្មៅ ពេលទៅចូលរួមក្នុងកម្មវិធីខួបកំណើតរបស់មិត្តរួមការងារ Doja Cat នៅ Los Angeles កាលពីថ្ងៃទី ២១ ខែតុលា។
ក្នុងនោះដែរ លោក Justin បានពាក់អាវ Hoodie និងអាវក្រណាត់ រួមជាមួយនឹងអាវក្រៅ ពេលមកដល់ក្នុងពិធីជប់លៀងមួយ កាលពីយប់ថ្ងៃចន្ទ នៅភោជនីយដ្ឋានមួយកន្លែង ក្នុងតំបន់ West Hollywood។ ចំណែកឯ Hailey Bieber ក៏បានពាក់អាវស្បែកជាមួយនឹងសម្លៀកបំពាក់ដែលត្រូវគ្នា។ គូស្វាមីភរិយាតារាមួយគូនេះ បានស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ ស្របតាមកូដសំលៀកបំពាក់របស់ពិធីជប់លៀង។
គូស្វាមីភរិយាមួយគូនេះ និងសិល្បករជាច្រើន រួមទាំង Camila Cabello ក៏បានមកអបអរសាទរតារាចម្រៀង Doja Cat ដែលមានអាយុ ២៩ ឆ្នាំ។ Justin បានអោនក្បាល ហើយនៅស្ងៀមពេលរូបលោក បានមកដល់កម្មវិធី៕
ប្រភព៖ Ngosao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]