ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹងការបង្រៀនភាសាបារាំង នៅតាមសាលារៀនក្នុងប្រទេសកម្ពុជា ដោយមានការចូលរួមពីសំណាក់ភាគីបារាំងរួមមាន លោកស្រី Elodie WYNAR អនុព័ន្ធបារាំងសម្រាប់កិច្ចសហប្រតិបត្តិការភាសាបារាំង លោកស្រី Isabelle BOKHARI ទីប្រឹក្សាផ្នែកការអប់រំភាសាបារាំង និងកិច្ចការហ្វ្រង់កូហ្វូនី ព្រមទាំងក្រុមការងារលេខាធិការដ្ឋានកិច្ចសហប្រតិបត្តិការភាសាបារាំង នៃក្រសួងអប់រំ យុវជន និងកីឡា។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កិច្ចប្រជុំខាងលើនេះ បានធ្វើឡើងនារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង។

កិច្ចប្រជុំនេះបានពិភាក្សាលើកិច្ចសហប្រតិបត្តិការភាសាបារាំងដោយផ្តោតយ៉ាងសំខាន់លើការរៀន និងបង្រៀន វិធីសាស្ត្របង្រៀន បច្ចេកទេសនានា រួមទាំងការបណ្ដុះបណ្ដាលគ្រូក្នុងក្របខ័ណ្ឌភាសាបារាំងជាមួយភាគីពាក់ព័ន្ធ ដោយមានកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និង យន្តការនៃការពង្រឹងការរៀន និងបង្រៀនភាសាបារាំងសម្រាប់ត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី ឆ្នាំ២០២៦ ៕

រូបភាព
រូបភាព
រូបភាព

  ប្រភព៖ ក្រសួងព័ត៌មាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]