កូរ៉េខាងត្បូង៖ នាថ្ងៃទី២៤ខែតុលាឆ្នាំ២០២៤ នេះ J-Hope ដែលជាសមាជិកក្រុមចម្រៀងបុរសដ៏ល្បីល្បាញ BTS បានចូលរួមជាកីឡាករកិត្តិយសបោះកូនបាល់ក្នុងការប្រកួតរវាង KIA Tigers និង Samsung Lions ។
ក្នុងនោះដែរ តារាចម្រៀងប្រុសរូបនេះហាក់មានភាពរីករាយ និងសប្បាយក្នុងការចូលរួមនេះខ្លាំងមែនទែន ដោយគេឃើញថារូបគេបានបញ្ចេញក្បាច់រាំនូវបទជាច្រើនដែលបានចាក់នៅក្នុងកីឡដ្ឋាន ដូចជាបទ "Dynamite" ដែលជាបទរបស់ក្រុម BTS ផ្ទាល់។
យ៉ាងណាមិញ អ្វីដែលអ្នកគាំទ្រចាប់អារម្មណ៍គឺ J-Hope ក៏បានរាំបទ "APT." ជាបទចម្រៀងកំពុងល្បីខ្លាំងទើបនឹងបញ្ចេញរបស់ Rosé សមាជិកក្រុមចម្រៀងនារី BLACKPINK និងលោក Bruno Mars ដែលមកទល់ពេលនេះមានអ្នកចូលស្តាប់ជាង១១៨លាននាក់ហើយ។ សកម្មភាពនេះបានបញ្ជាក់ថា សមាជិក BTS ដូចជា J-Hope ស្រលាញ់ចូលចិត្តបទនេះដូចគ្នា៕
ប្រភព៖: koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]