អាមេរិក៖ កាលពីថ្ងៃទី២៤ខែតុលាឆ្នាំ២០២៤កន្លងទៅនេះ តារាចម្រៀងប្រុសដ៏ល្បីឈ្មោះ Justin Bieber បានចេញមកបណ្ដើរភរិយា Hailey Bieber យ៉ាងផ្អែមល្ហែម ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ។
ក្នុងនោះដែរ Hailey និង Justin បានចូលរួមកម្មវិធីសម្ពោធផលិតផលថ្មីរបស់ Rhodes ជាយីហោគ្រឿងថែរក្សាមុខរបស់ Hailey ផ្ទាល់ដែលធ្វើឡើងនៅ Los Angeles hotspot Funke។
គេឃើញថាគូស្វាមីភរិយាទាំងពីរនាក់លេងស្ទាយ៍ប្លែកៗពីគ្នាដោយម្ដងនេះ Justin Bieber ស្លៀកពាក់ដូចពួកខោប៊យ គឺអាវដៃវែងរលុងពណ៌ត្នោតក្រឡាឆ្នូតសនិងខោខោប៊យបែប Baggy Jeans ជាមួយនឹងមួកខោប៊យពណ៌ត្នោតខ្ចី ឯ Hailey Bieber វិញតែងខ្លួនបែបបុរសៗវិញ ដោយនាងបានស្លៀកអាវធំរលុងពណ៌ប្រផេះ ដែលវែងនិងធំជាងខ្លួន ហើយចងសក់កួចឡើងលើនិងពាក់វ៉ែនតា។
ការតុបតែងខ្លួនរបស់គូស្វាមីភរិយាទាំងពីរនាក់ទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកគាំទ្រ ព្រោះលើកនេះ Hailey រាងមើលទៅតែងខ្លួនប្លែកតាំងពីសម្រាលកូនរួចមក៕
ប្រភព៖: pagesix
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]