កម្សាន្ត៖ ក្នុងវ័យ ៥៨ឆ្នាំ តារាសម្ដែងស្រី Carina Lau បានទាក់ទាញការចាប់អារម្មណ៍ នៅពេលដែលបានចេញមកបង្ហាញខ្លួន ដោយបានស្លៀកសម្លៀកបំពាក់បែបសិ.ច.ស៊ី ចូលរួមកម្មវិធីមួយ កាលពីថ្ងៃទី២៤ ខែតុលាកន្លងទៅនេះ។
ក្នុងនោះដែរ តារាសម្ដែង Carina Lau បានចូលរួមក្នុងព្រឹត្តិការណ៍របស់ម៉ាកយីហោមួយ ដែលបានធ្វើឡើងក្នុងទីក្រុងហុងកុង កាលពីថ្ងៃទី ២៤ ខែតុលា។ តារាស្រីរូបនេះ ទទួលបានការចាប់អារម្មណ៍ជាខ្លាំង ជាមួយនឹងរ៉ូបសាច់ក្រណាត់ស្បៃស្ដើង យ៉ាងលេចធ្លោ ខណៈមនុស្សជាច្រើន បាននិយាយថា សម្លៀកបំពាក់របស់នាង មិនស័ក្តិសមនឹងវ័យ របស់នាងនោះទេ។
តែទោះបីជាយ៉ាងណា នៅពេលសួរអំពីសម្លៀកបំពាក់បែបសិ.ច.ស៊ីនេះ នាងបាននិយាយថា ដរាបណានាងអាចស្លៀកពាក់សិ.ច.ស៊ីបាន នាងគួរតែស្លៀក ប៉ុន្តែប៉ុន្មានឆ្នាំខាងមុខ នាងប្រហែលជា លែងស្លៀកបែបនេះទៀតហើយ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]