កាលពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ក្រុមហ៊ុន អិន ស៊ី អិច បានដឹកនាំគណៈប្រតិភូ យកថវិកាចំនួនសរុប ២៥០,០០០,០០០រៀល បរិច្ចាគទៅកាន់មូលនិធិគន្ធបុប្ផាកម្ពុជា។ ថវិកា ២៥០,០០០,០០០រៀលនេះ គឺជាចំនួនទឹកប្រាក់សរុបដែលក្រុមហ៊ុនទទួលបាន បន្ទាប់ពីការដាក់ដំណើរការយុទ្ធនាការកៀរគរថវិកា ២៥,០០០រៀល​ក្នុងម៉ូតូគ្រឿង ពីការលក់ម៉ូតូហុងដារយៈពេល២៥ថ្ងៃ នៅ២៥ខេត្តរាជធានីក្រុងនៃព្រះរាជាណាចក្រកម្ពុជា។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាឱ​កាសគម្រប់ខួបលើកទី25ឆ្នាំ ក្រុមហ៊ុន NCX បានប្តេជ្ញាចិត្តក្នុងការរួមចំណែកដ៏យូរអង្វែងជួយដល់សង្គម​​តាមរយៈយុទ្ធនាការបរិច្ចាគថវិកា ២៥,០០០រៀល ក្នុងមួយគ្រឿងពីការលក់ម៉ូតូហុងដាឌ្រីមស៊េរីថ្មី ក្នុងរយៈពេល២៥ថ្ងៃ ​ទូទាំងរាជធានី-ខេត្តទាំង២៥ នៃព្រះរាជាណាចក្រកម្ពុជា គ្រប់តំណាងចែកចាយម៉ូតូហុងដាទាំងអស់។ គំនិតផ្តួចផ្តើមនេះនឹងជួយផ្តល់ថវិកាដល់ការព្យាបាលកុមារកម្ពុជា ដោយធានាថាពួកគេទទួលបានការថែទាំដែលពួកគេសមនឹងទទួលបាន។

រូបភាព

លោកបេនកៀស្រ៊ីថានាកន ប្រធានក្រុមហ៊ុន អិនស៊ីអិច បានលើកឡើងថា ក្រុមហ៊ុនពិតជាអរគុណយ៉ាងខ្លាំងដល់ប្រជាជនកម្ពុជាដែលតែងតែផ្តល់ទំនុកចិត្តមកលើក្រុមហ៊ុន ហើយបានបន្តដំណើរជាមួយខ្លួនអស់រយៈពេល ២៥ឆ្នាំមកនេះ ហើយចក្ខុវិស័យរបស់ក្រុមហ៊ុន អិន ស៊ី អិច គឺនៅតែជាក្រុមហ៊ុនដែលផ្តល់មធ្យោបាយធ្វើដំណើរឈានមុខគេបង្អស់ និងក្លាយជាអាជីវកម្មដែលប្រជាជនកម្ពុជាពិតជាចង់បាន។

ព័ត៌មានបន្ថែមអំពីក្រុមហ៊ុ​ន : NCXHONDA.COM

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]