នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤​នេះ​ លោក ឧកញ៉ា ឈាង សុវណ្ណរតនៈ ដែលជាអគ្គនាយកក្រុមហ៊ុន RTNK Retail ​បានចុះអនុស្សរណៈនៃការយោគយល់លើអាជីវកម្មថ្មីមួយទៀតលើ ម៉ាកយីហោ Cartenz Tactical ដែលមានវត្តមានភ្ញៀវកិត្តិយសជាច្រើនរូប។ 

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុន អធីអិនខេ ជាដៃគូផ្តាច់មុខ និងតែមួយគត់ដែលនាំយក ម៉ាកយីហោ Cartenz Tactical ពីប្រទេសឥណ្ឌូនេស៊ីមកកាន់ប្រទេសកម្ពុជា ដែលមានអាយុកាលជិត ២០ ឆ្នាំមកហើយ។ គួរបញ្ជាក់ផងដែរថា ម៉ាកយីហោ Cartenz Tactical មានឥទ្ធិពល និង ការសហការយ៉ាងរលូនជាមួយកងកម្លាំងការពារជាតិឥណ្ឌូនេស៊ី។

រូបភាព

នេះជាលើកដំបូងបំផុតហើយដែល ម៉ាកយីហោ Cartenz Tactical បានមកដល់ប្រទេសកម្ពុជា ដោយមានតម្រូវការ និង ការគាំទ្រពីសំណាក់អតិថិជនដ៏ច្រើន។ Cartenz Tactical  អាចផ្ដល់ជម្រើសជាច្រើនបែប ឥឡូវនេះអតិថិជនទាំងអស់អាចមកទិញទំនិញ ដូចជា សម្លៀកបំពាក់បុរស ស្បែកជើង និង សម្ភារ: tactical ពិសេសជាច្រើនទៀតនៅ pop up store ដែលមានទីតាំងនៅបុរីប៉េងហួតបឹងស្នោរ។ ម៉ូតទាំងអស់សុទ្ធសឹងតែជាម៉ូតថ្មីៗ លំដាប់អន្តរជាតិ មានគុណភាពខ្ពស់ និង ប្រើប្រាស់បានច្រើនបែបបទ ទៅតាមស្ថានការ។  

រូបភាព

ក្នុងពេលឆាប់ៗនេះ ហាង Cartenz Tactical  នឹងបើកសម្ពោធជាផ្លូវការដែលមានទីតាំងស្ថិតនៅផ្លូវ ៣១៥ សង្កាត់បឹងកក់​ ២ ខណ្ឌទួលគោក ក្រុងភ្នំពេញ។

រូបភាព

លោកឧកញ៉ា ឈាង សុវណ្ណរតនៈ បានថ្លែងថា «ការចុះអនុស្សរណៈនេះ​ គ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ យើងនឹងបន្តការសហការជាមួយ ម៉ាកយីហោ​ Cartenz Tactical ឱ្យកាន់តែរីកចម្រើន និង ជោគជ័យឆ្ពោះទៅរកគោលដៅរួម ជាពិសេស យើងនឹង ធានាអោយបាននូវគុណភាព តម្លៃ និង ទំនុកចិត្តជូនទៅដល់អតិថិជនទាំងអស់»។

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]