អាមេរិក៖ Cher គឺជាតារាចម្រៀងជើងចាស់ម្នាក់របស់អាមេរិក ដែលនៅតែរក្សាកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញ ដោយមានអ្នកគាំទ្រជាច្រើន នៅតែបន្តតាមដានក៏ដូចជាចាប់អារម្មណ៍ពីជីវិតរបស់លោកស្រី ទោះបីឆ្នាំនេះលោកស្រីមានអាយុ៧៨ឆ្នាំហើយក៏ដោយ។
បើងាកមកជីវិតក្រៅឆាកវិញ Cher ពិតជាមានក្ដីសុខណាស់ដោយនៅតែបន្តផ្អែមល្ហែមជាមួយនឹងគូស្នេហ៍វ័យក្មេង Alexanddr AE Edwards ដែលមានអាយុ៣៨ឆ្នាំគឺបងលោកស្រីដល់ទៅ៤០ឆ្នាំឯណោះ។ ថ្មីៗនេះ Cher បានចេញមកបណ្ដើរគូស្នេហ៍និងកូនប្រុសរបស់គេ ក្នុងពិធីសម្ពោធខ្សែភាពយន្តមួយនៅ Santa Monica រដ្ឋកាលីហ្វ័រញ៉ា។
ក្នុងនោះ Cher បានស្លៀកខោនិងអាវពណ៌ឈាមជ្រូក ពាក់ពីលើដោយអាវស្បែកពណ៌ខ្មៅ ឈរយ៉ាងស្រស់ស្អាតក្បែរគូស្នេហ៍និងកូនប្រុសគេទាំងទឹកមុខពោរពេញដោយស្នាមញញិម។ លោកស្រីបានធ្វើសក់មូររួញទឹករលកផ្នត់ធំដែលជាស្ទាយ៍ប្រចាំខ្លួន លើកទម្រង់មុខឡើងក្មេងជាងវ័យ រហូតអ្នកគាំទ្រសរសើរថាលោកស្រីអាយុមិនសម៧៨សោះ៕
ប្រភព៖: pagesix
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]