កម្សាន្ត៖ មហាសេដ្ឋីវ័យ ៣២ឆ្នាំ ដែលជាតារាចម្រៀងស្រី Selena Gomez បានចេញមកបង្ហាញរូបភាព ដោយមិនខ្លាចក្នុងការបង្ហាញស្នា.ម.មុ.ននៅលើចង្ការរបស់ខ្លួន បន្ទាប់ពីបានលុបការតុបតែងមុខ ក្រោយផ្សព្វផ្សាយរឿងថ្មី។
តារាចម្រៀងស្រី Selena Gomez បានចែករំលែកដោយបើកចំហ អំពីស្ថានភាពមុននៅលើមុខរបស់នាង ជាមួយនឹងអ្នកតាមដាន នៅលើ Instagram កាលពីថ្ងៃទី ២២ ខែតុលា។ ក្នុងនោះដែរ នាងបានបង្ហោះរូបថត Selfie យ៉ាងជិតស្និទ្ធ ដោយបង្ហាញយ៉ាងច្បាស់នូវស្នាមមុនធំៗពីរ នៅលើចង្ការបស់នាង។ តារាចម្រៀងរូបនេះ ថែមទាំងបានសរសេរថា «សូម្បីតែស្បែករបស់ខ្ញុំក៏បះបោរដែរ»។
កាលពីមុននេះ តារាចម្រៀងស្រីរូបនេះ បានបិទបាំងស្នាមមុន ដោយការតុបតែងខ្លួនយ៉ាងប៉ិនប្រសប់ ពេលចូលរួមក្នុងការបញ្ចាំងភាពយន្ត Emilia Perez កាលពីថ្ងៃចន្ទ។ ជាពិសេស នាងនៅតែបង្ហាញខ្លួនជាមួយនឹងរូបរាងដ៏ល្អឥតខ្ចោះ នៅលើកម្រាលព្រំក្រហម ទៀតផង៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]