អាមេរិក៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា Tom Holland ដែលជាតួអង្គ Spider Man ជំនាន់ចុងក្រោយរបស់ Marvel នោះ បានទាក់ទងគ្នាជាមួយនឹងកញ្ញា Zendaya ដែលជាដៃគូសម្ដែងក្នុងរឿងនោះផ្ទាល់តែម្ដង។
![](https://s9.kh1.co/7c/7c9b1216cb4e6ea69351d4cca171c0fc2ba63fa2.png)
ទំនាក់ទំនងស្នេហាពួកគេមើលទៅដូចជានៅតែរក្សាភាពផ្អែមល្ហែមព្រោះ Tom តែងតែបានចេញមកបណ្ដើរ Zendaya ជារឿយៗហើយថ្មីៗនេះ អ្នកទាំងពីរក៏បានទាញយកការចាប់អារម្មណ៍ម្ដងទៀត ក្រោយបានបង្ហាញខ្លួនជាមួយគ្នា ចូលរួមពិធីសម្ពោធភេសជ្ជៈថ្មីដែលគ្មានជាតិអាល់កុលរបស់ Tom ឈ្មោះថា Bero ។
![](https://s9.kh1.co/b4/b43899a3ebeacf4edb6b9ddb1375bc0bce8cad42.png)
អ្វីដែលគេចាប់អារម្មណ៍នោះគឺ Tom Holland បានស្លៀកឈុតគូស្នេហ៍ពណ៌ឈាមជ្រូកដូចទៅនឹង Zendaya ដោយនាងបានស្លៀករ៉ូបដៃតូចរឹបរាង កអក្សរ V របស់ Louis Vuitton ខណៈ Tom ស្លៀកតែអាវដៃខ្លីកមូលធម្មតា និងខោសាច់ក្រណាត់ពណ៌ខ្មៅ ដោយគេបានឃើញថាអ្នកទាំងពីរកាន់ដៃគ្នាស្អិត បញ្ជាក់ថាចំណងស្នេហ៍ពួកគេនៅតែផ្អែមល្ហែម៕
![](https://s9.kh1.co/53/534571c4af7da86b563310d704e6371ad189f1f3.png)
![](https://s9.kh1.co/bd/bddbe6d6bd189997da0338ee6690c958d8441a91.png)
![](https://s9.kh1.co/36/36ff837a8f5f0084100805dac563c0b7babcbfff.png)
![](https://s9.kh1.co/65/65bdc3a1b00b306e8fe7e0f6f55fe2ef13f02334.png)
![](https://s9.kh1.co/ff/ff6b8a2d0790013879d0b210b179111880bf6e8d.png)
ប្រភព៖: pagesix
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]