កូរ៉េខាងត្បូង៖ Yoona ឬអ្នកតាមដានវិស័យរឿងភាគកូរ៉េស្គាល់ក្នុងនាមជាតួអង្គ "ចាង ស៊ីប៊ីយុ" ក្នុងរឿង "អូនជាបេះដូងបង" នោះ ត្រូវបានគេប្រសិទ្ធិនាមថាជាតារាចម្រៀងស្រី KPOP ជំនាន់ទី២ដ៏ស្រស់ស្អាតបំផុត គឺមានទាំងអត្តចរិតនិងរូបសម្ផស្ស។
មិនត្រឹមតែសម្រស់ខាងក្រៅទេ Yoona ក៏ត្រូវគេចាត់ទុកជារៀមច្បងគម្រូដែលសឹងតែគ្មានរឿងអាស្រូវណាមួយផង ហើយនាងក៏មានចរិតស្លូតបូតសុភាពរាបសារតែទៅណាមក តែងតែលេចធ្លោជានិច្ច។
ថ្មីៗនេះ Yoona បានបង្ហាញខ្លួននៅក្នុងកម្មវិធីសម្ពោធខ្សែភាពយន្ត Confidential Assignment 2: International ហើយសម្រស់របស់នាងត្រូវគេលើកយកមកជជែក។ ក្នុងនោះនាងបានបង្ហាញខ្លួនក្នុងរ៉ូបពណ៌ទឹកប៊ិចចាស់ ជាមួយនឹងការតុបតែងផ្ទៃមុខបែបធម្មជាតិ សឹងតែមើលទៅមិនមានផាត់មុខផង ជាមួយនឹងការទម្លាក់សក់មកខាងមុខ បង្ហាញទម្រង់មុខពងក្រពើដ៏ទាក់ទាញ។
អ្វីដែលជាទីកត់សម្គាល់នោះ Yoona មើលទៅដូចជាឡើងគីឡូជាងមុនបន្តិច តែជំនួសឲ្យទទួលបានពាក្យរិះគន់ គេនាំគ្នាសរសើរថា នាងពិតជាស្រស់ស្អាតខ្លាំងជាមួយទម្រង់មុខរាងមានសាច់បែបនេះ ព្រោះកាលពីនាងនៅស្គមជាងនេះ គឺផ្ទៃមុខរបស់នាងរាងជ្រុង មើលទៅមិនសូវស្អាតខ្លាំង ដែលធ្វើឲ្យនាងជាតារាស្រីដែលឡើងគីឡូហើយ បែរជាត្រូវអ្នកគាំទ្រសរសើរទៅវិញ៕
ប្រភព៖: koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]