កម្សាន្ត៖ តារាសម្ដែងរឿង «Spider Man» លោក Tom Holland ត្រូវបានគេសរសើរថា បានកាត់ហ្វូងមនុស្ស paparazzi និងអ្នកគាំទ្រ ដើម្បីនាំមិត្តស្រីរបស់ខ្លួន Zendaya ចេញដោយសុវត្ថិភាព។
តារាសម្ដែង លោក Tom Holland និងគូស្នេហ៍ Zendaya បានចូលរួមជាមួយគ្នា នៅក្នុងព្រឹត្តិការណ៍សម្ពោធផលិតផលមួយ នៅទីក្រុងញូវយ៉កកាលពីល្ងាចថ្ងៃទី ២៤ ខែតុលា។ ខណៈដែល តារារូបនេះ បានចូលទៅខាងក្នុងភ្លាម Zendaya បាននៅពីក្រោយ ដើម្បីចុះហត្ថលេខាឱ្យអ្នកគាំទ្រ។
តែទោះជាយ៉ាងណា ត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ តារាស្រី Zendaya ត្រូវបានហ៊ុំព័ទ្ធដោយ paparazzi និងអ្នកគាំទ្រ ហើយ លោក Tom Holland ដែលជាគូស្នេហ៍ បានងាកមកវិញយ៉ាងរហ័ស ហើយស្រែកថា «ទេ» ខណៈបើកផ្លូវចូល ទៅក្នុងហ្វូងមនុស្ស និងបានប្រើកម្លាំងទាំងអស់ ដើម្បីទាញមិត្តស្រីចេញ។
តារាប្រុសរូបនេះ បានកាន់ដៃមិត្តស្រីយ៉ាងតឹង ហើយនាំនាងចូលទៅក្នុងព្រឹត្តិការណ៍ដោយសុវត្ថិភាព។ បន្ទាប់ពីបញ្ចប់ការសម្ពោធផលិតផល លោក Tom ក៏បានកាន់ដៃរបស់ Zendaya យ៉ាងតឹង ហើយនាំនាងទៅកាន់រថយន្ត ចំពេលមានការឡោមព័ទ្ធ។ វីដេអូរបស់ Tom ដែលបានជួយ Zendaya បានក្លាយជាចំណុចចាប់អារម្មណ៍ លើបណ្តាញអ៊ីនធឺណេត ជាមួយនឹងមតិជាច្រើន ដែលសរសើរថា តួសម្តែងនេះ ជាវីរបុរសពិតៗ មិនមែនត្រឹមតែ «Spider Man» នៅក្នុងខ្សែភាពយន្តនោះទេ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]