កូរ៉េខាងត្បូង៖ Jisoo ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK ត្រូវបានគេទទួលស្គាល់ថានាងពិតជាមានសម្រស់ស្រស់ស្អាតដូចទេពធីតា និងជាតារាស្រីស្អាតបំផុតប្រចាំក្រុម KPOP ជំនាន់ទី៣ តែមិនមែនត្រឹមមុខមាត់របស់នាងទេដែលស្អាតនោះ សូម្បីរាងរៅរបស់នាងក៏ត្រូវគេលើកយកមកជជែកជារឿយៗដែរ។

 Jisoo 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅពេលឡើងសម្ដែងលើឆាកតន្ត្រីម្ដងៗ អ្នកគាំទ្រតែងតែចាប់អារម្មណ៍លើចង្កេះដ៏តូច មើលទៅសល់មួយក្ដាប់របស់នាងខ្លាំងណាស់ និងតែងតែចង់ដឹងពីវិធីរក្សាឲ្យចង្កេះតូចនិងក្បាលពោះរាបស្មើដូចជានាង។

 Jisoo 

Jisoo បានចេញមកចែករំលែកវិធីសាស្ត្ររក្សារាងឲ្យនៅស្អាត ដោយក្បាលពោះរាបស្មើនិងចង្កេះតូចថា មកពីនាងបានធ្វើការហាត់ប្រាណជាប្រចាំតែមិនមែនហាត់ប្រាណតាមបែបធម្មតាទេគឺ ហាត់បែប Pilates ដែលជាវិធីសាស្ត្រហាត់ប្រាណមួយដែលជួយឲ្យរាងកាយបត់បែនតាមកាលៈទេសៈ (Flexible) ខ្លាំងណាស់ តែអាចមានការឈឺចាប់និងពិបាកទ្រាំសម្រាប់អ្នកហាត់ដំបូងៗ៕

 Jisoo 
 Jisoo 
 Jisoo ហាត់ Pilates 
 Jisoo ហាត់ Pilates 
 Jisoo ហាត់ Pilates 

ប្រភព៖: koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]