លោក យុន លីណេ អភិបាលរងខេត្តសៀមរាប បានថ្លែងឱ្យដឹងថា ដើម្បីរួមចំណែកដល់បេសកកម្មដ៏សប្បុរសរបស់មន្ទីរពេទ្យកុមារអង្គរ ក្រសួងបរិស្ថាន មន្ទីរពេទ្យកុមារអង្គរ សហការជាមួយក្រុមហ៊ុនហ្គ្រីន ជី៨ និងដៃគូពាក់ព័ន្ធ បានរៀបចំកម្មវិធីរត់ប្រណាំងឡើងភ្នំគូលែន ដើម្បីបរិស្ថាន វិស័យទេសចរណ៍ និងដើម្បីស្វែងរកមូលនិធិជួយដល់មន្ទីរពេទ្យកុមារអង្គរ ក្នុងន័យគាំទ្រដល់សេវាពិនិត្យ ព្យាបាល និងថែទាំងសុខភាពកុមារកម្ពុជា នៅមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ទោះបីថាមានចំនួនតិចតួចយ៉ាងណាក្តី តែនេះគឺជាសន្តានចិត្តប្រកបដោយសេចក្តីមេត្តាករុណា ចេះជួយយកអសារគ្នានៅពេលមានអាសន្នអន់ក្រ។ ទឹកចិត្តដ៏ល្អប្រពៃរបស់អ្នកចូលរួមទាំងអស់ ហើយសង្ឃឹមថាកម្មវិធីដដែលនេះ នឹងត្រូវបានប្រារព្វឡើងជារៀងរាល់ឆ្នាំ សម្រាប់ជាឧត្តមប្រយោជន៍ នៃកុមារកម្ពុជារបស់យើង។ កម្មវិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ដោយមានអ្នកចូលរួមទាំងអស់ប្រមាណ៣០០នាក់។
ឯកឧត្តម សែម ហាក់ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា ក្រសួងបរិស្ថានពិតជាមានមោទនភាពចំពោះវិស័យឯកជន ដែលបានគិតគូរពីបញ្ហារត់ប្រណាំងនៅតាមតំបន់ការពារធម្មជាតិនានា ដោយចាប់ផ្តើមដំបូងនូវទីតាំងតំបន់ឧទ្យានុរក្សកេសគោល។ នៅពេលដែលយើងបានចូលរួមរត់ប្រណាំងទាំងអស់គ្នា យើងនឹងបានស្គាល់ពីតំបន់ការពារជាច្រើន ព្រមទាំងបានឃើញពីការងារថែរក្សាបរិស្ថានដ៏ស្រស់ស្អាតរបស់មន្រ្តីឧទ្យានុរក្សរបស់យើង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សឯកឧត្តម ព្រាប កុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ការចេះស្រលាញ់ និងចូលរួមការពារថែរក្សាបរិស្ថាននេះ គឺជាការចាំបាច់ណាស់ ព្រោះការប្រែប្រួលអាកាសធាតុវាបានផ្តល់ផលអវិជ្ជាមានសម្រាប់ភពផែនដី។ ដូចនេះរាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងតាក់តែងគោលនយោបាយសម្រាប់ការពារថែរក្សាបរិស្ថាននេះ។ ឯកឧត្តមបន្តថា ជាមួយគ្នានេះ ការលើកកម្ពស់ផ្សព្វផ្សាយវិស័យទេសចរណ៍នៅខេត្តសៀមរាប ក៏ត្រូវបានរាជរដ្ឋាភិបាលផ្តោតសំខាន់ផងដែរ ព្រោះថាវិស័យទេសចរណ៍ជាកាតាលីករសំខាន់ក្នុងការជំរុញ និងស្តារឡើងវិញនូវសេដ្ឋកិច្ចជាតិ។
ឯកឧត្តមបានបន្តថា ការបង្កើតឱ្យមានកម្មវិធីបែបនេះ គឺពិតជាមានសារប្រយោជន៍ ដូចជា៖ ១. ការចូលរួមផ្សព្វផ្សាយអំពីការពារថែរក្សាបរិស្ថាន ២. ការកៀងគរមូលនិធិជួយដល់មន្ទីរពេទ្យកុមារអង្គរ និង៣. ការផ្សព្វផ្សាយពីសកក្តានុពលទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅខេត្តសៀមរាប៕
ប្រភព៖ ក្រសួងព័ត៌មាន
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]