កូរ៉េខាងត្បូង៖ Jennie ដែលជាសមាជិក BLACKPINK ត្រូវបានគេស្គាល់ថាតារាស្រីម្នាក់ដ៏មានឥទ្ធិពល ក្នុងវិស័យចម្រៀងទាំង KPOP និងបែបអន្តរជាតិ ដែលតាំងពីនាងឈានជើងចេញពីផលិតកម្ម YG មក នាងបានបើកក្រុមហ៊ុនផ្ទាល់ខ្លួនឈ្មោះ ODD ATELIER និងបានចេញបទចម្រៀងថ្មីផងដែរ។
" Mantra" គឺជាបទចម្រៀងកំពុងពេញនិយមចុងក្រោយរបស់នាង ដែលជាបទអង់គ្លេសសុទ្ធ និងជាបទដំបូងដែលនាងបានចេញក្រោយចាកចេញពី YG ។ ខណៈពេលបទនេះកំពុងល្បីល្បាញពេញបណ្ដាញសង្គម Jennie ក៏បានចេញមកបង្ហោះវីដេអូថ្មីផ្សព្វផ្សាយបទនេះក្នុង Tiktok ផងដែរ។
នាងបានបង្ហាញខ្លួនពីជីវិតប្រចាំថ្ងៃនាពេលព្រឹក ពីសកម្មភាពក្រោកពីគេងក្នុងឈុតគេងពណ៌ស ហើយងូតទឹកប្ដូរសម្លៀកបំពាក់ជាឈុតថ្មី ហើយនៅប្លង់មួយដែលនាងបានបើកទូទឹកកកនោះ អ្នកគាំទ្រចាប់អារម្មណ៍ថានាងពិតជាមានចង្កេះស្វ៊ែលតូចមួយក្ដាប់ មើលទៅពិតជាស្រស់ស្អាតនិងមានសុខភាពល្អខ្លាំងណាស់ ធ្វើឲ្យអ្នកគាំទ្រសរសើរថា នាងពិតជាពូកែមើលថែខ្លួនឯងពិតមែន៕
ប្រភព៖: koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]