កម្សាន្ត៖ ហ្វេនៗជាច្រើន​មានការចាប់អារម្មណ៍ ទៅលើអចលនទ្រព្យរបស់ អតីតកីឡាករបាល់ទាត់ លោក David Beckham និងភរិយា Victoria ដែលជាផ្ទះវីឡា មានបន្ទប់គេង ៩ ក្នុងទីក្រុង Miami សហរដ្ឋអាមេរិក ដែលមានទីធ្លាធំ និងបរិក្ខារប្រើប្រាស់ទំនើប ដែលត្រូវបានគេលើកឡើងថា ជាអចលនទ្រព្យដែលមានតម្លៃថ្លៃបំផុតមួយរបស់គូស្វាមីភរិយារូបនេះ។

David Beckham និង ភរិយា Victoria 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ ត្រូវបានគេដឹងថា David និង Victoria បានចំណាយប្រាក់ចំនួន ៨០ លានដុល្លារអាមេរិក ដើម្បីទិញវីឡា ដែលចាត់ទុកថា ជាអចលនទ្រព្យដ៏គួរឱ្យកត់សម្គាល់បំផុតមួយ នៅ Miami កាលពីដើមខែតុលាថ្មីៗនេះ ដែលយោងតាមប្រភព Daily Mail ក៏បានចេញផ្សាយនូវរូបភាព ផ្នែកខាងក្នុងនិងក្រៅ នៃវីឡាមួយនេះ។

រូបភាព

ផ្ទះវីឡាដ៏ប្រណីតនេះ មានបន្ទប់ទទួលភ្ញៀវភ្ជាប់ ទៅរានហាលមាត់ទន្លេ មានបន្ទប់កុនឯកជន ស្ប៉ា និងបន្ទប់ម៉ាស្សា។ ជាពិសេស ថែមទាំងមានផ្ទះបាយធំទូលាយ ជាមួយនឹងបញ្ជរថ្មម៉ាប និងឧបករណ៍ទំនើបទាន់សម័យ និងមាន​បន្ទប់ទឹក​រហូត​ដល់​ទៅ ១៣ ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ ​

David Beckham 
David Beckham និង ភរិយា Victoria 
David Beckham និង ភរិយា Victoria 
David Beckham និង ភរិយា Victoria 
David Beckham និង ភរិយា Victoria 
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]